ព័ត៍មានទាន់​ហេតុការណ៏
Search
T-05-07-15-q-full

អាមេរិក ត្រូវ​បាន​ចោទប្រកាន់​ពី​ការ​លាក់ពុត ជុំវិញ​ជម្លោះ​នៅ​យេ​មែន និង​អ៊ុយ​ក្រែ​ន

ជម្លោះ​ដែល​កំពុង​បន្ត​នៅក្នុង​ប្រទេស​យេ​មែន គឺ​ពិត​ណាស់​នឹង​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅ​គគុក ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក John Kerry ក្នុង​ការ​ចូលរួម​នៅក្នុង​កិច្ចពិភាក្សា​ជាមួយ​ក្រុមមន្ត្រី​អារ៉ាប៊ីសាអ៊ូឌីត នៅឯ​ទីក្រុង Riyadh​។ កិច្ចពិភាក្សា​នេះ​បាន​កើតឡើង​ចំពេល​មានការ​រិះគន់​នៃ​ការចូលរួម​របស់​សហ​រដ្ឋ​អាមេរិក​នៅក្នុង​វិបត្តិ​នៅ​យេ​មែន ជាពិសេស​ការធ្វើសកម្មភាព​ដោយ​គ្មាន​ការយល់ព្រម​ពី​អង្គការសហប្រជាជាតិ​។​

​ ​ការពិភាក្សា​រវាង​លោក Kerry នឹង​មន្ត្រី​អារ៉ាប៊ីសាអ៊ូឌីត បានធ្វើ​ឡើង​នៅពេល​ប្រទេស​សេ​ណេ​ហ្គា​ល់​ប្រកាសថា ខ្លួន​នឹង​បញ្ជូន​កងទ័ព ២,០០០​នាក់​ដើម្បី​គាំទ្រ​ដល់​ក្រុមចម្រុះ​ដែល​គាំទ្រ ដោយ​សហរដ្ឋអាមេរិក​ដឹកនាំ​ដោយ​ប្រទេស​អា​រ៉ា ប៊ី​សា​អ៊ូ​ឌី​ត ប្រឆាំងនឹង​ក្រុម​កងជីវពល​ប្រដាប់អាវុធ Houthi ដែល​បាន​កាន់កាប់​ទឹកដី​ផ្នែក​ធំ​នៃ​ប្រទេស​យេ​មែន តាមរយៈ​ការវាយប្រហារ​ជា​បន្តបន្ទាប់​។​

​ ​គោលបំណង​នៃ​ក្រុមចម្រុះ​ដែល​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត ដែល​ក៏​រួមបញ្ចូល​ទាំង​បណ្តា​ប្រទេស​កិច្ចសហប្រតិបត្តិការ​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​ផ្សេង​ទៀតផង​ដែរនោះ (GCC) គឺ​ដើម្បី​កម្ចាត់​ក្រុម Houthis និង​ធ្វើ​ឲ្យ​ប្រធានាធិបតី​លោក Abd Rabbuh Mansur Hadi ដែល​និរទេស​ឲ្យ​វិល​មកកាន់​អំណាច​វិញ​។​

​ ​ទោះយ៉ាងណា​ក្រុម​អ្នក​រិះគន់​មានការ​សង្ស័យ​នៃ​យុទ្ធនាការ​នេះ ដោយបាន​កត់សម្គាល់ថា ខណៈដែល​អាមេរិក មិន​ត្រូវបាន​ចូលរួម​នៅក្នុង​ការទម្លាក់​គ្រាប់បែក​នេះ កងកម្លាំង​អាមេរិក បាននិងកំពុង​ផ្តល់ជំនួយ និង​ការ​ស៊ើបការណ៍​សម្ងាត់​ទៅ​ក្រុមចម្រុះ​នោះ​។​

​ ​លើសពីនេះ​ទៀត​យុទ្ធនា​ការទម្លាក់​គ្រាប់បែក​ដែល​អង្គការសហប្រជាជាតិ បាន​និយាយថា​បាន​ឆក់យក​ជីវិត​ជន​ស៊ីវិល​៦៥០​នាក់ ត្រូវបាន​អនុវត្តតាម​សំណើ​របស់លោក​ប្រធានាធិបតី​ដែល​ចេញពី​តំណែង​របស់​ប្រទេស​យេ​មែន និង​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។​

​ ​ទោះបីជា​អារ៉ាប៊ីសាអ៊ូឌីត លើក​ហេតុផល​ថា ការអន្តរាគមន៍​រប​ស់​ខ្លួន ដោយ​ផ្អែកលើ​ក្តីបារម្ភ​ពី​សុវត្ថិភាព​ក៏ដោយ ក៏​ក្រុម​អ្នក​រិះគន់​ជឿថា ការទម្លាក់​គ្រាប់បែក​នេះ​គឺ​គ្រាន់តែ​ជាការ​ប៉ុនប៉ង​ដើម្បី​រក្សា​ឥទ្ធិពល​របស់​អារ៉ាប៊ីសាអ៊ូឌីត និង​ប្រទេស​លោកខាងលិច​លើ​ប្រទេស​យេ​មែន ក៏ដូចជា​ដើម្បី​កំណត់​អំណាច​របស់​ប្រទេស​អ៊ីរ៉ង់ នៅក្នុង​តំបន់​។​

​ ​អ្នកធ្វើ​អត្ថាធិប្បាយ​ស្តីពី​កិច្ចការ​មជ្ឈិមបូព៌ា Ajamu Baraka និយាយថា “​ការរំលោភ​លើ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ យក​គំរូ​តាម​ដោយ​រដ្ឋ​ដ៏​មាន​ឥទ្ធិពល​នៅ​លោកខាងលិច បានក្លាយ​ទៅជា​រឿង​ធម្មតា ដោយ​ជា​លទ្ធផល​បាន​កាត់បន្ថយ​ទាំងស្រុង​នៃ​ច្បាប់​អន្តរជាតិ និង​សីលធម៌​ក្នុង​រយៈពេល​ជាង​១៥​ឆ្នាំ​ចុង​ក្រោយនេះ​“​។​

​ ​ទន្ទឹមនឹង​នេះដែរ លោក Francis Boyle ដែលជា​សាស្ត្រាចារ្យ​ច្បាប់​នៃ​សាកលវិទ្យាល័យ Illinois បាន​និយាយប្រាប់​សារព័ត៌មាន Sputnik ថា លោក​ជឿថា​ខណៈពេលដែល​សហរ​ដ្ឋ​អាមេរិក មិន​ជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់​នៅក្នុង​ការទម្លាក់​គ្រាប់បែក​នេះ ក្រុង​វ៉ាស៊ីនតោន​បានទទួល​ខុសត្រូវ​ក្នុង​ការបង្កើត​យុទ្ធនាកា​រ​យោធា​នៅក្នុង​ប្រទេស​យេ​មែន​។​

​ ​ខណៈដែល​យុទ្ធនាការ​យោធា​ប្រឆាំងនឹង​ពួក​ឧទ្ទាម Houthi នៅតែ​បន្ត មានការ​រិះគន់​ជាច្រើន​បានប្រកែក​ថា វិធីសាស្ត្រ​ខាង​នយោបាយ​នឹង​ល្អប្រសើរ​ជាង​ការប្រើ​យោធា ហើយ​មាន​ប្រយោជន៍​ជាច្រើន​ដល់​សន្តិសុខ និង​សន្តិភាព​យូរអង្វែង​របស់​ប្រទេស​យេ​មែន​។​

​ ​ទោះយ៉ាងណា Ajamu Baraka និយាយថា​ជំហរ​ខុសៗ​គ្នា ដែល​ប្រកាន់​ដោយ​សហរដ្ឋអាមេរិក​នៅ​ក្នុងប្រទេស​យេ​មែន និង​ការប៉ះទង្គិច​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន គឺជា​រឿង​លាក់ពុត​នៅពេល​សហរដ្ឋអាមេរិក បាន​ស្ថិតនៅ​ពីក្រោយ​ខ្នង​នៃ​ការផ្តួលរំលំ​រដ្ឋាភិបាល​ប្រទេស​អ៊ុយ​ក្រែ​ន Viktor Yanukovych ប៉ុន្តែ​បាន​ថ្កោលទោស​ចំពោះ​សកម្មភាព​របស់​ក្រុម Houthi

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684