ព័ត៍មានទាន់​ហេតុការណ៏
Search
T-05-07-15-r-full

អាហ្វ្រិក​កណ្តាល ចាត់វិធានការ​ផ្លូវច្បាប់ ប្រឆាំង​នឹង​ទាហាន​បារាំង ក្នុងករណី​រំលោភ​សេពសន្ថវៈ

សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ប្រឆាំងនឹង​ពួក​ទាហាន​បារាំង ដែល​រង​ការចោទប្រកាន់​ពីបទ​រំលោភ​កុមារ​ដើម្បី​ដោះដូរ​ជាមួយ​ម្ហូបអាហារ​នៅក្នុង​ជំរំ​ជនភៀសខ្លួន​។​នេះ​បើ​យោងតាម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​របស់​ប្រទេស​នេះ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​។​

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ Aristide Sokambi បាន​និយាយថា “​សកម្មភាព​ផ្លូវច្បាប់​នឹងត្រូវ​បន្ត ទាំងនេះ​គឺ​នៅតែ​ជា​អំពើ​ដ៏​ធ្ងន់​បំផុត​លោក​បាន​ទទូចថា ប្រទេស​របស់លោក​មិនត្រូវ​បានកំណត់​គោលដៅ​ដោយ​ប្រទេស​បារាំង​នោះទេ ប៉ុន្ដែ​វា​ដោយសារតែ​ទាហាន​នីមួយៗ​ប៉ុណ្ណោះ​។​

​ ​កុមារ​ជាច្រើន​បាន​ចោទប្រកាន់ថា ទាហាន ១៤​នាក់ ដែល​បាន​បញ្ជូនទៅ​ប្រទេស​ក្រីក្រ​មួយ​នេះ​ដែលជា​ផ្នែក​មួយ​នៃ​កម្លាំង​រក្សា​សន្តិភាព​បាន​បំពាន​ផ្លូវភេទ​របស់​ពួកគេ​ដើម្បី​ផ្លាស់ប្តូរ​ជាមួយ​ម្ហូបអាហារ​កាលពី​ខែធ្នូ ឆ្នាំ​២០១៣ ដល់​ខែមិថុនា​ឆ្នាំ​២០១៤។​

កងទ័ព​បារាំង ត្រូវបាន​គេ​ដាក់ពង្រាយ​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ក្នុង​ខែធ្នូ ឆ្នាំ​២០១៣ ដើម្បី​ជួយ​ដល់​កង​រក្សា​សន្តិភាព​របស់​សហភាព​អាហ្វ្រិក​ស្តារឡើងវិញ ក្រោយពី​ការ​ប្រយុទ្ធ​បង្ហូរឈាម​គ្នា​ដោយ​ការធ្វើ​រដ្ឋប្រហារ​មួយ។

កងទ័ព​រាប់រយ​នាក់​បាន​ឈរជើង​នៅ​ព្រលានយន្តហោះ M’Poko ក្នុង​ទីក្រុង Bangui ដែល​ត្រូវបាន​បំប្លែង​ទៅជា​ជំរំ​ជនភៀសខ្លួន​ដ៏​ធំ​មួយ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684