ព័ត៍មានទាន់​ហេតុការណ៏
Search
T-05-07-15-s-full

ប្រេង​ឡើងថ្លៃ​កម្រិត​ខ្ពស់ នៅក្នុង​ឆ្នាំ​២០១៥

​ ​អ្នកវិភាគ​និយាយថា តម្លៃ​ប្រេង​បាន​ឡើងថ្លៃ​នៅ​អា​ស៊ីនៅក្នុង​ការជួញដូរ​ឡើង​ខ្ពស់​នៅក្នុង​ថ្ងៃ​ពុធ ឆ្នាំ​២០១៥ ដោយ​សារភាព​តានតឹង​ថ្មី​នៅក្នុង​ប្រទេស​អ្នក​ផលិត​ប្រេង​លី​ប៊ី បានធ្វើ​ឲ្យ​កើនឡើង​នូវ​ការព្រួយបារម្ភ​អំពី​ការ​ឆាឆៅ​រំខាន​ការផ្គត់ផ្គង់​នៅ​មជ្ឈិមបូព៌ា។

West Texas Intermediate របស់​អាមេរិក សម្រាប់​ការប្រគល់​នៅក្នុង​ខែមិថុនា បាន​ឡើងថ្លៃ​៨៧​សេន ទៅដល់​៦១.២៧​ដុល្លារ​ក្នុង​មួយ​បារ៉ែល ចំណែក​ប្រេង​ឆៅ Brent សម្រាប់​ខែមិថុនា កើនឡើង​៦៣​សេន​ទៅដល់​៦៨.១៥​ដុល្លារ​ក្នុង​មួយ​បារ៉ែល នៅក្នុង​ការជួញដូរ​នៅពេល​រសៀល​។ West Texas Intermediate (WTI) បាន​លោត​ផ្លោះ​១.៤៧​ដុល្លារ​នៅ​ទីក្រុង​ញូវយ៉ក ចំណែក Brent បាន​បិទ​ក្នុង​កំណើន​១.១២​ដុល្លារ​នៅ​ទីក្រុង​ឡុង​ដ៍​។ ទាំងពីរ​នេះ​បាន​បញ្ចប់​នៅក្នុង​កម្រិត​ដែល​មើល​មិនឃើញ​ចាប់តាំងពី​ដើមខែ​ធ្នូ​មក។

លោក Nicholas Teo អ្នកវិភាគ​ទីផ្សារ​នៅ​ទីផ្សារ CMC នៅ​ប្រទេស​សិង្ហ​បុរី បាន​និយាយប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ការព្រួយបារម្ភ​អំពី​នយោបាយ​ភូមិសាស្ដ្រ នៅ​មជ្ឈិម​បូព៌ា​បាន​បន្ដ​ដើម្បី​បង្កើត​នូវ​មូលដ្ឋាន​ក្រុមហ៊ុន​មួយ​សម្រាប់​តម្លៃ​ប្រេង​នៅ​លី​ប៊ី យេ​មែន ឬក៏​នៅ​អ៊ីរ៉ា​ក់​។ របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​អង្គារ​បាន​និយាយថា ការធ្វើ​បាតុកម្ម​នៅ​លី​ប៊ី បាន​បិទ​ការប្រគល់​ប្រេង​ទៅ​ឲ្យ​កំពង់ផែ​មួយ​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​។​

ការ​ប្រយុទ្ធ​គ្នា​ចាប់តាំងពី​ឆ្នាំ​២០១១​មក នៅក្នុង​ប្រទេស​លី​ប៊ី ជា​សមាជិក​របស់ OPEC ត្រូវបាន​គេ​មើលឃើញ​ទិន្នផល​បាន​ថយចុះ​ពី​កម្រិត​ខ្ពស់​ជិត​១.៥​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ មក​នៅ​ប្រហែល​១៥០,០០០​បារ៉ែល​ក្នុង​មួយថ្ងៃ​។ តម្លៃ​ប្រេង​នៅក្នុង​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ក៏​ទទួលបាន​នូវ​ការគាំទ្រ​មួយចំនួន​ដោយសារ​ជម្លោះ ដែល​កំពុងតែ​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​យេ​មែន ដែល​ឆ្នេរសមុទ្រ​របស់ខ្លួន​ប​ង្កើ​ត​បាន​នូវ​ច្រក​មួយ​នៃ Bab el-Mandab ដែល​តាមរយៈ​នោះ​ប្រេង​ប្រហែល​៤.៧​លាន​បារ៉ែល​បាន​ឆ្លងកាត់​រៀងរាល់ថ្ងៃ។

តម្លៃ​ប្រេង​បាន​ឡើងថ្លៃ​កាលពី​សប្ដាហ៍​កន្លងមក បន្ទាប់ពី​របាយការណ៍​សារពើពន្ធ​របស់​នាយក​ដ្ឋា​ន​អាមេរិក ខាង​ថាមពល​បានបង្ហាញ​នូវ​ការថយចុះ​៥០០,០០០​បារ៉ែល នៅក្នុង​ស្ដុក​ប្រេងកាត​ទៅដល់​៦១.៧​លាន​បារ៉ែល នៅក្នុង​មជ្ឈមណ្ឌល​ជួញដូរ​នៅ Cushing និង Oklahama ជាការ​ថយចុះ​បែបនេះ​លើកដំបូង​ចាប់តាំងពី​ចុងខែ​វិច្ឆិកា​មក៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684