ព័ត៍មានទាន់​ហេតុការណ៏
Search
T-05-07-15-t-full

NGO ៖ នេ​ប៉ាល់ ត្រូវការ​បន្ធូរបន្ថយ​ប្រាក់​បំណុល

ក្រុម​ផ្ដល់​ជំនួយ​អន្ដរជាតិ​មួយ​ក្រុម​ខាង​សាសនា និង​ក្រុម​ផ្សេងៗ​ទៀត​កំពុងតែ​អំពាវនាវ​ឲ្យ​បន្ធូរបន្ថយ​ប្រាក់​បំណុល​របស់​ប្រទេស​នេ​ប៉ាល់ បន្ទាប់ពី​ការ​រញ្ជួយ​ដី​ដ៏​បំផ្លិចបំផ្លាញ បាន​សម្លាប់​មនុស្ស​ជាង​៧,០០០​នាក់ និង​បន្សល់ទុក​មនុស្ស​រាប់ពាន់​នាក់​រង​របួស ឬក៏​គ្មាន​ផ្ទះសម្បែង​ស្នាក់នៅ។

Jubelee Network USA គឺជា​ក្រុមចម្រុះ​សាសនា និង​ជា​ក្រុម​ផ្ដល់​ជំនួយ​មួយ​ដែល​ធ្វើការ​ដើម្បី​លុបបំបាត់​ភាព​ក្រីក្រ​បំផុត​។ នាយក​ប្រតិបត្តិ​របស់​ក្រុមចម្រុះ​នេះ លោក Eric Le Compte បាន​និយាយថា ប្រទេស​នេ​ប៉ាល់ កំពុងតែ​សង​ប្រាក់​២២០​លាន​ដុល្លារ​នៅក្នុង​មួយឆ្នាំ​ទៅ​ឲ្យ​អ្នកផ្ដល់​ប្រាក់កម្ចី​អន្ដរជាតិ​នៅមុន​ការរញ្ជួយ​ដី​។ លោក Eric Le Compte បាន​និយាយ​ថា ប្រាក់​សម្រាប់​ការសង​បន្ថែមទៀត គួរតែ​ត្រូវ​យកទៅ​ជួសជុល កសាង​ឡើងវិញ និង​ជួយ​ធ្វើ​ឲ្យ​ប្រទេស​នេះ​បានជា​សះស្បើយ​ឡើងវិញ​។​

​ ​លោក Le Compte បាន​បន្ថែមថា អ្នកផ្ដល់​ប្រាក់កម្ចី​អន្ដរជាតិ​មុននេះ បាន​កាត់បន្ថយ​ប្រាក់​បំណុល​ដែល​បណ្ដា​ប្រទេស​នៅ​អាហ្វ្រិក​ខាងលិច​បាន​ជំពាក់ ហើយ​ដែល​ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយ​វិបត្ដិ​ជំងឺ Ebola​។ លោក Le Compte បាន​បន្ដទៀតថា កម្មវិធី​ធ្វើ​ឲ្យ​ធូរស្រាល​ប្រាក់​បំណុល​ដែល​លោក​កំពុង​គិត​នោះ បាន​កើតឡើង​ជាមួយនឹង​តម្រូវការ​ដើម្បី​ឲ្យ​មាន​តម្លាភាព និង​ការទទួលខុសត្រូវ​កាន់​តែ​ខ្លាំង​ថែមទៀត​។ លោក Le Compte បាន​បន្ថែមទៀតថា មានន័យថា ប្រាក់​ដែល​នឹងត្រូវ​យកទៅ​សង​គេ​នោះ ត្រូវ​ផ្ដល់​ទៅ​ឲ្យ​ប្រជាពលរដ្ឋ ដែល​ងាយ​រង​ទទួល​គ្រោះថ្នាក់​បំផុត ជាជាង​ផ្ដល់​ផលប្រយោជន៍​ដល់​ក្រុមហ៊ុន ឬក៏​ដើម្បី​ទល់​ទ្រ​ខាង​យោធា​នោះ​។​

​ ​លោក Gerry Rice របស់​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​និយាយថា ភ្នាក់ងារ​នេះ​នឹង​បញ្ជូន​ជំនាញការ​ទៅ​វាយតម្លៃ​អំពី​សេចក្ដីត្រូវការ​របស់​ប្រទេស​នេ​ប៉ាល់ ឲ្យ​បាន​ឆាប់​ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​មនុស្សធម៌​បាន​ស្រាកស្រាន្ដ​។ លោក Rice បាន​និយាយទៀតថា ករណី​មហន្ដរាយ​នេះ IMF នឹង​ផ្ដល់ជំនួយ​ហិរញ្ញវត្ថុ​រយៈពេល​មធ្យម និង​វែង​ដើម្បី​ជួយ​កសាង​ឡើងវិញ​នូវ​ការខិតខំ និង​ផ្ដល់​ការគាំទ្រ​ខាង​បច្ចេកទេស​។​

​ ​ប្រទេស​នេ​ប៉ាល់ មាន​ប្រជាជន​ជិត​២៨​លាន​នាក់ និង​នៅមុន​ការរញ្ជួយ​ដី​ដ៏​បំផ្លិចបំផ្លាញ​នេះ សេដ្ឋកិច្ច​របស់ខ្លួន​កំពុងតែ​រីកចម្រើន​ដ៏​ល្អ​ជាង​៥​ភាគរយ​ក្នុង​អត្រា​ប្រចាំឆ្នាំ​។ នេះ​បើ​យោងទៅតាម​ធនាគារពិភពលោក​បាន​ឲ្យ​ដឹង​។ ការបាត់​បង់ជីវិត​ម​នុស្ស​រាប់ពាន់នាក់ និង​ការខូចខាត​ផ្លូវថ្នល់ អគារ​ផ្ទះសម្បែង និង​ហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗ​ទៀត​មានការ​ប៉ះពាល់​ដល់​ការរីកចម្រើន​យ៉ាងខ្លាំង​។ ចំណូល​ជា​មធ្យម​មាន​៧៣០​ដុល្លារ ក្នុង​មួយឆ្នាំ ហើយ​១​ភាគ​៤​នៃ​ប្រជាជន​នេ​ប៉ាល់​រស់នៅក្នុង​ភាពក្រីក្រ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684