ព័ត៍មានទាន់​ហេតុការណ៏
Search
T-05-07-15-u-full

តើ​ចិន ទុក​អាមេរិក​ចោល នៅក្នុង​ការ​ចូល​ទៅ​ក្នុង​សម័យ​សេដ្ឋកិច្ច​ថ្មី​ឬ?

ប្រទេស​ចិន ស្ថិត​នៅ​ក្នុង​ការ​ធ្វើ​ចលនា ហើយ​ពិភពលោក​កំពុង​ចូល​ទៅ​ក្នុង​សម័យ​សេដ្ឋកិច្ច​ថ្មី​មួយ​។ ឧទាហរណ៍​មួយ​ដែល​អាមេរិក អាច​ត្រូវ​បាន​ទុកចោល​នោះ គឺ​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ជា​អ្វីមួយ​ដែល​អាមេរិក មិនបាន​ចូលរួម និង​បាន​ណែនាំ​ដល់​សម្ព័ន្ធ​មិ​ត្ដ​ទាំងឡាយ​ឲ្យ​ស្ថិតនៅ​ខាងក្រៅ​អង្គការ​នេះ​។ ប៉ុន្ដែ​ការណែនាំ​នេះ មិនបាន​ទទួលជោគជ័យ​នោះ​ទេ ហើយ​សម្ព័ន្ធ​មិ​ត្ដ​សេដ្ឋកិច្ច​ជា​ប្រពៃណី​របស់​ខ្លួន​ដូចជា​អ៊ីតា​លី បារាំង និង​អាល្លឺម៉ង់ បាន​ចូលរួម។

ពិភពលោក​កំពុងតែ​ធ្វើ​ចលនា​ឆ្ពោះ​ទៅ​រក​ការ​តម្រង់​ជួរ​ថ្មី​មួយ ដែល​អាមេរិក មិនមែន​ជា​មហាអំណាច​ពិភពលោក​តែមួយគត់​ខាង​សេដ្ឋកិច្ច នយោបាយ និង​យោធា​នោះ​ឡើយ។ នេះ​មុខជា​នឹង​កើតឡើង​នៅ​ក្នុង​ពេល​ណាមួយ ប៉ុន្ដែ​ការ​ទទួលយក​ការផ្លាស់ប្ដូរ​បែបនេះ គឺ​វា​ពិបាក​។ តាម​ការពិត ការសម្រួល​របៀប​ប្រទេស​មួយ​ឲ្យ​មើល​ពិភពលោក និង​ធ្វើ​សកម្មភាព​ទៅលើ​ទស្សនៈ​ថ្មី​នេះ គឺ​កាន់តែ​ពិបាក​ខ្លាំង​ថែមទៀត។

យ៉ាងណាក៏ដោយ​ការពិត​គឺថា ចិន កំពុងតែ​ធ្វើ​ចលនា​ទៅ​ក្នុង​លទ្ធភាព​នៃ​ការដឹកនាំ​ពិភពលោក​នេះ​។ ចិន បាន​ធ្វើ​ផែនការ​សម្រាប់​បញ្ហា​នេះ​រាប់​ឆ្នាំ​មក​ហើយ ហើយ​ការ​ខិតខំ​ដែល​បាន​ធ្វើ​នោះ​កំពុងតែ​ទទួល​បាន​នូវ​ផ្លែផ្កា​។ (​ចិន​មិនទាន់​ទៅដល់​ទីនោះ​ទេ និង​អាច​ភ្លាត់ជើង​នៅ​ពាក់កណ្ដាល​ផ្លូវ ប៉ុន្ដែ​បន្ទាប់មក ចិន​មិនមែនជា​ផ្នែក​មួយ​តែមួយគត់​របស់​ពិភពលោក​នោះទេ ដែល​កំពុងតែ​ធ្វើ​ចលនា​ចូលទៅ​ក្នុងសម័យ​សេដ្ឋកិច្ច​ថ្មី​នេះ​)

ជំហាន​បន្ទាប់​សម្រាប់​ចិន គឺ​អ្វី​? មាន​ពិភពលោក​ទទួលយក​ការពិត​ថា វា​មាន​ភាពប្រាកដ​ប្រជាជន​នៅពេល​ចិន អះអាង​ថា ខ្លួន​នឹង​ស្អិត​ជាប់​ចំពោះ​ការទទួលខុសត្រូវ​របស់​ខ្លួន​ថា ជា​រូបិយប័ណ្ណ​ពិភពលោក​សំខាន់​មួយ​នោះ។

នៅពេល​អាមេរិក ណែនាំ​ប្រទេស​ផ្សេងៗ​ទៀត​ឲ្យ​ស្ថិតនៅ​ខាងក្រៅ​ធនាគារ​វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​អា​ស៊ី​នោះ អាមេរិក​បាន​ជជែក​លើក​ហេតុផល​ថា ចិន​នឹង​មិន​បង្កើត និង​រក្សា​បាន​កម្រិត​នៃ​ការវាយតម្លៃ​ឥណទាន និង​ការគ្រប់គ្រង ដែល​ស្ថាប័នហិរញ្ញវត្ថុ​ពិភពលោក​ដ៏​សំខាន់​មួយ​នេះ​មាន​មហិច្ឆតា​ចូល​ទៅ​រក​នោះ​ទេ​។ ច្បាស់​ណាស់ ប្រទេស​ផ្សេងៗ​ទៀត​ដែល​ចូលរួម​ធនាគារ​នេះ មិន​យល់​ដូចគ្នានេះ​ទេ។

នេះ​គ្រាន់តែ​ជា​ជំហាន​មួយ​នៅក្នុង​ការកើនឡើង​រប​ស់​ចិន ឆ្ពោះទៅរក​ការលេចឡើង​ជ្រងោ​ខាង​សេដ្ឋកិច្ច និង​អំណាច​កាន់តែខ្លាំង​ឡើង​។ ចិន បាន​ធ្វើ​ចលនា​ចូលរួម​នៅក្នុង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អា​ស៊ី។ ចិន បានធ្វើ​ចលនា​ទៅរក​កម្រិត​សមរម្យ​ថែមទៀត​សម្រាប់​រូបិយប័ណ្ណ​របស់ខ្លួន​។ ចិន កំពុងតែ​ធ្វើ​ចលនា​ទៅ​បង្កើត “​ផ្លូវ​សូត្រ​ដ៏​ទំនើប​មួយ ដោយ​ការតភ្ជាប់​កាន់តែ​ល្អ​សេដ្ឋកិច្ច​របស់ខ្លួន​ជាមួយ​សេដ្ឋកិច្ច​របស់​ប្រទេស​ផ្សេងៗ​ទៀត​នៅ​អា​ស៊ី នៅ​មជ្ឈិម​បូព៌ា អាហ្វ្រិក និង​អឺរ៉ុប៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684