ព័ត៍មានទាន់​ហេតុការណ៏
Search
T-05-07-15-v-full

ធនាគារ​ថៃ ខ្វល់ខ្វាយ​អំពី​ភាព​ខ្លាំង​របស់​ប្រាក់​បាត នៅតែ​បន្ដ​ទៀត ឬក៏​យ៉ាងណា​?

ប្រាក់​បាត​ថៃ ជា​យូរ​មក​ហើយ​មាន​ភាព​ខ្លាំង​ជាង​ដៃគូ ដែល​មាន​ឋានៈ​ស្មើគ្នា​នៅក្នុង​តំបន់។ ប៉ុន្ដែ​នៅក្នុង​ចំណោម​ការ​ភ្លាត់ជើង​ខាង​សេដ្ឋកិច្ច​នោះ ធនាគារកណ្ដាល​បាន​បញ្ឈប់​សកម្មភាព​គាំទ្រ​រូបិយប័ណ្ណ​នេះ។

ធនាគារ​ថៃ (BOT) កាលពី​សប្ដាហ៍​កន្លងមក បាន​បញ្ជូន​នូវ​ស្ថានភាព​អាក្រក់​ទៅកាន់​ទីផ្សារ​ចំនួន​៣​ដង គឺ​នៅក្នុង​ទង្វើ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​នោះ BOT បាន​កាត់​អត្រា​ការប្រាក់​របស់​ខ្លួន​ចំនួន​២៥​ចំណុច​ជា​មូលដ្ឋាន​ទៅដល់​១.៥​ភាគរយ​។ នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន BOT បាន​និយាយ​អំពី​ការ​ខ្វល់ខ្វាយ​របស់ខ្លួន​ជុំវិញ​ភាពខ្លាំង​បន្ដ​របស់​ប្រាក់​បាត​។ បញ្ហា​នេះ​បន្ដ​ជាមួយនឹង​ការធ្វើ​ឲ្យ​ធូរស្បើយ​នូវ​ការត្រួតត្រា​ដើមទុន​មួយចំនួន​របស់​ប្រទេស​ដែល​នឹងធ្វើ​ឲ្យ​មូលនិធិ​ហូរ​ចេញពី​ប្រទេស​ច្រើន​ថែមទៀត។

បន្ទាប់ពី​ទង្វើ​នេះ​មក ប្រាក់​បាត​ធ្លាក់​ថ្លៃ ជាមួយ​ប្រាក់​ដុល្លារ ដែល​មួយ​ដុល្លារ​ដូរ​បាន​៣៣.២៥​បាត កាលពី​ព្រឹក​ថ្ងៃ​ពុធ ហើយ​ជា​កម្រិត​ខ្សោយ​បំផុត​របស់​ប្រាក់​បាត ចាប់តាំងពី​ដើមឆ្នាំ​២០១០ មក នៅពេល​វិបត្ដិ​តំបន់​ចាយប្រាក់​អឺរ៉ូ បាន​ចាប់​ផ្ដើម​ទ្រេត​សង្កត់​មក​លើ​នោះ​។ នោះ​បើ​ប្រៀបធៀប​ជាមួយ​ចំនួន​ប្រហែល​៣២.៥៩​បាត នៅមុន​ការ​ធ្វើសកម្មភាព​របស់ BOT​។ ផ្សារ​ហ៊ុន​របស់​ថៃ បាន​បិទ​កាលពី​ថ្ងៃ​អង្គារ សម្រាប់​ថ្ងៃ​ឈប់សម្រាក​ទិវា​ឡើង​គ្រងរាជ្យ​របស់​មហាក្សត្រ។

សេដ្ឋកិច្ច​របស់​ប្រទេស​បាន​ប្រឈម​នឹង​វិស័យ​ទេសចរណ៍​ចុះខ្សោយ អតិផរណា ថយចុះ និង​ការនាំចេញ​ភ្លាត់ជើង​មួយរយៈ​។ ប៉ុន្ដែ​អ្វី​ដែល​ខុសគ្នា​នៅ​ពេល​នេះ​គឺ​ការ​បញ្ចូល​គ្នា​នូវ​វិធានការ​ទាំងឡាយ។

លោក Nizam Idris ប្រធាន​យុទ្ធសាស្ដ្រ​ប្រាក់ចំណូល​ថេរ និង​រូបិយប័ណ្ណ​នៅ Macquarie បាន​និយាយ​ថា “​ការ​ខ្វះ​ប្រាក់​ការ គឺជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ប្រាក់​បាត​នៅ​ថេរ​។ ពុំ​មាន​អ្នកណា​លក់​នោះ​ទេ មួយ​ផ្នែក​គឺ​ដោយសារ​ការត្រួតត្រា​ដើមទុន​បាន​ធ្វើ​ឲ្យ​ឡើងថ្លៃ​របស់​រូបិយប័ណ្ណ​មាន​រយៈពេល​ខ្លី​។ ទំនប់ទឹក​នៅ​ទី​បញ្ចប់​ត្រូវ​បាន​បើក​

លោក Idris បាន​កត់សម្គាល់​ទៀត​ថា នៅក្នុង​លក្ខខណ្ឌ​អត្រា​ប្ដូរប្រាក់​មាន​ប្រសិទ្ធភាព​ពិតប្រាកដ​នោះ ប្រាក់​បាត​បាន​ស្ថិត​នៅ​ក្នុង​សភាព​ថ្លៃ​បំផុត​របស់​ខ្លួន ចាប់តាំងពី​វិបត្ដិ​ហិរញ្ញវត្ថុ​នៅ​អាស៊ី នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៩០​នោះ​មក។ ផ្អែក​ទៅ​លើ​ការ​រីកចម្រើន និង​អតិផរណា​នោះ វា​ពុំ​មាន​ការបង្ហាញ​ឲ្យ​ឃើញថា ត្រឹមត្រូវ​ចំពោះ​អ្វីមួយ​ក៏ដោយ​នោះទេ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684