ព័ត៍មានទាន់​ហេតុការណ៏
Search
T-05-07-15-w-full

ការនាំចេញ​កសិផល រុក្ខផល និង​ផល​នេសាទ​វៀតណាម ថយចុះ

សារព័ត៌មាន​តំបន់​អោយដឹងថា ការនាំចេញ​កសិផល រុក្ខផល និង​ផល​នេសាទ នៃ​ប្រទេស​វៀតណាម បាន​ឈានដល់ ២.៦១​ពាន់​លាន​ដុល្លារ កាលពី​ខែមេសា ដោយមាន​តម្លៃ​នៃ​ការនាំចេញ​សរុប​ក្នុង​វិស័យនេះ នៅក្នុង​រយៈពេល​បួន​ខែ​ដំបូង ឡើងដល់ ៩.១៣​ពាន់​លាន​ដុល្លារ​។ និន្នាការ​នេះ បង្ហាញ​នូវ​ការថយចុះ ៦%​។ យោងតាម​ក្រសួងកសិកម្ម និង​អភិវឌ្ឍ​ជនបទ តម្លៃ​នាំចេញ​នៃ​ផលិតផល​កសិកម្ម​សំខាន់ៗ នៅក្នុង​បួន​ខែ​ដំបូង បាន​នាំ​ប្រាក់​ចូល​ស្រុក ៤.៤៧​ពាន់​លាន​ដុល្លារ ដែល​ថយចុះ ៦% ធៀប​ទៅ​ឆ្នាំ​កន្លងទៅ​។ ក្នុងចំណោម​នោះ តម្លៃ​នាំចេញ​នូវ​អង្ករ និង​កាហ្វេ បាន​ធ្លាក់ចុះ ៩.% និង​៣៩.% រៀង​គ្នា​។​

​ ​ប្រាក់ចំណេញ​បាន​ពី​ការនាំចេញ សម្រាប់​អាហារ​សមុទ្រ បាន​ឡើងដល់ ១.៨៧​ពាន់​លាន​ដុល្លារ គឺ​ធ្លាក់ចុះ ១៦.% ពី​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៤​។ សហរដ្ឋអាមេរិក នៅតែ​ជា​អ្នក​នាំចូល​អាហារ​សមុទ្រ ធំ​បំផុត​ពី​ប្រទេស​វៀតណាម ដោយមាន​ទំហំ ១៩% នៃ​ការនាំចេញ​សរុប​។ ការនាំចេញ​អាហារ​សមុទ្រ មានការ​កើនឡើង​នៅ​ប្រទេស​ចិន គឺ ១៧% ថៃ ១៣% និង​ហុ​ល្លង់ ១១%​។ តម្លៃ​នាំចេញ​រុក្ខផល បាន​កើន​ម្តុំ ៦.% ធៀប​ទៅ​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៤ និង​ឈានដល់ ២.៨​ពាន់​លាន​ដុល្លារ​។ ក្នុងពេល​ពី​ខែមករា ដល់ មេសា វៀតណាម​បាន​នាំចេញ ប្រមាណ ៤៦៦​ពាន់​តោន នៃ​កាហ្វេ មានតម្លៃ ៩៧០​លាន​ដុល្លារ ទៅ​បរទេស គឺ​ថយចុះ ៤១% គិត​ជា​ទំហំ និង ៣៩.% គិត​ជាត​ម្លៃ​។​

​ ​មាន​ប្រមាណ ១.៩៥​លាន​តោន​អង្ករ​ត្រូវបាន​លក់​អោយទៅ​ប្រទេស​នានា បានជា​ប្រាក់ ៨៤៩ លាន​ដុល្លារ នៅក្នុង​រយៈពេល​ដូចគ្នា គឺ​ថយចុះ ៤.% គិត​ជា​ទំហំ និង​៩.% គិត​ជាត​ម្លៃ​។ ចិន​បន្ត​នៅ​ជា​ប្រទេស​នាំចូល​ធំជាងគេ នៃ​អង្ករ​វៀតណាម ដែលមាន​ចំណែក​ទីផ្សារ​ដល់​ទៅ ២៧.%​។ គ្រាប់ស្វាយចន្ទី នាំចេញ​សុទ្ធ​មាន​កំណើន ទាំង​ជា​បរិមាណ ទាំង​គិត​ជាត​ម្លៃ​។ ក្នុងពេល​ដូចគ្នា វៀតណាម រកបាន ៦៣៥​លាន​ដុល្លារ ពី​ការលក់​ផលិតផល​ស្វាយចន្ទី ៨៥ពាន់​តោន គិត​ជាត​ម្លៃ​កើនឡើង ៣៦.% និង ១៤.% គិត​ជា​បរិមាណ ក្នុង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំទៅ​។​

​ ​ក្នុងពេល​ជាមួយគ្នា ការនាំចេញ​តែ និង​ម្រេច បាន​ធ្លាក់ចុះ តែ​តម្លៃ​កើនឡើង​។ ប្រទេស​បាន​នាំចេញ​តែ ៣៣​ពាន់​តោន និង ៥៦​ពាន់​តោន ម្រេច សម្រាប់​តម្លៃ ៥៤​លាន និង ៥១៣​លាន​ដុល្លារ រៀង​គ្នា​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684