Connect with us

បច្ចេកវិទ្យា

​ស្ថិតក្នុង​ជួរ​តម្លៃ​ដូចគ្នា ចំណុច​លេចធ្លោ​ទាំង​នេះ​ហើយ​ដែល​ធ្វើឲ្យ realme 7 series ផ្ទុះ​ខ្លាំង​

បានផុស

នៅ

realme 7 Pro និង realme 7 ដែលមាន​បំពាក់​នូវ​កាមេរ៉ា​លំដាប់​Flagship៤​គ្រាប់ 64MP កំពុងតែ​ផ្ទុះ​ខ្លាំង អ្វីដែល​គួរឲ្យកត់សម្គាល់​នោះ​គឺ realme 7 Pro​ មាន​បំពាក់​នូវ​បច្ចេកវិទ្យា​សាក​លឿន​65W SuperDart ដែល​អាច​សាក​បាន​13% ក្នុង​រយៈពេល​3​នាទី ហើយ​realme 7 ដែលមាន​បំពាក់​បន្ទះ​ឈី​ប​Gaming Helio G95​របស់​Media Tek ជាមួយនឹង​អេក្រង់​90Hz ដូច្នេះ​តើ​បទពិសោធន៍​ជាក់ស្តែង​គឺ​យ៉ាងណា​នោះ ចឹ​ង​យើង​ទៅ​មើល​ទាំងអស់គ្នា ​តើ​អ្នក​ដែល​បាន​សាកល្បង​ហើយ​មាន​ចំណាប់អារម្មណ៍​ដូចម្តេច​។​

​ស្ថាប័ន​សារព័ត៌មាន​ជាច្រើន​បន្ទាប់ពី​បាន ប្រើប្រាស់ realme 7 Series ក៏បាន​បង្ហាញ​ចំណាប់អារម្មណ៍​ក៏ដូចជា​បទពិសោធន៍​នៃ​ការប្រើប្រាស់ realme 7 Series ថា វា​មាន​សមត្ថ​ភាពខ្លាំង​ស្ទើរតែ​ដូច​ទៅនឹង​ស្មា​ត​ហ្វូ​ន​លំដាប់ Flagship ទៅហើយ ដោយ​ផ្អែក​ទៅ កាមេរ៉ា 64MP ជំនា​ន់ទី​២ ថតរូប​បាន​ច្បាស់ អេក្រង់ Super Amoled និង​ជាពិសេស​គឺ បច្ចេកវិទ្យា​សាក​ថ្ម​លឿន 65W SuperDart. ចំណែក​លោក Jonh Sey ដែលជា Tech reviewer ក៏បាន​ស្វាគមន៍ ចំពោះ អេក្រង់ Super Amoled និង បច្ចេកវិទ្យា​សាក​ថ្ម​លឿន 65W SuperDart នេះដែរ​។ ម្យ៉ាងវិញទៀត​គាត់​ក៏​ពេញចិត្ត​ទៅ software camera ជំនាន់​ថ្មី​របស់ realme 7 Series ដែល​កាន់តែ​ល្អ​ជាង​មុន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ម្ចាស់​ហាង​ដែល​ជា​ដៃគូ​សហការ របស់​realme ក៏បាន​បង្ហាញ​ចំណាប់អារម្មណ៍​ថា realme 7 Sereis លើក​នេះ​មាន​ការវិវឌ្ឍន៍​ខ្លាំង រូបរាង​ស៊ីវិល័យ ជាពិសេស​មាន​បច្ចេកវិទ្យា​ទំនើប ផ្នែក​កាមេរ៉ា អេក្រង់ បាស​បំពង​សំឡេង និង​ការ​សាក​ថ្ម​លឿន 65W SuperDart ហើយ​ពួកគាត់​ជឿជាក់ថា realme 7 Series នឹង​ផ្ទុះ​ខ្លាំង​។ ចំពោះ realme Fan ដែល​មាន​សំណាង​ត្រូវបាន​ជ្រើសរើស​ឲ្យ​ប្រើប្រាស់ realme 7 Series បានបង្ហាញ​ចំណាប់អារម្មណ៍​បន្ទាប់ពី​បាន​ប្រើប្រាស់ realme 7 Series ថា​កាមេរ៉ា​ថត​ច្បាស់​ល្អ មាន​មុខងារ​សម្រាប់​លេង​ច្រើន អេក្រង់​ធំ​រលូន ការ​ប្រើប្រាស់​ប្រចាំថ្ងៃ​ថ្ម​កាន់​បាន​យូរ​។ ចំពោះ​ការ​លេង​ហ្គេម​វិញ មិន​ឡើង​កម្ដៅ​ខ្លាំង ទោះជា​លេង​បណ្តើរ​សាក​បណ្តើរ​។ កាន់តែ​ពិសេស សាក​ថ្ម​លឿន មិន​ដល់​១​ម៉ោង​ពេញ​តែម្តង ពេញ​បេះដូង​ដែល​ជា​យុវវ័យ​ដូច​ពួកគាត់​។​

​លោក G-Devith ដែល​បាន​បាន​សាកល្បង​ប្រើប្រាស់​realme 7 Pro​ជិត​មួយខែ​ហើយ​នោះ​ គឺមាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅលើ​បច្ចេកវិទ្យា​សាក​ថ្ម ដែល​65W SuperDart​នាំមក​នូវ​ល្បឿន​សាក​ថ្ម​ដ៏​លឿន​ដូច​ផ្លេកបន្ទោរ ហើយ​កញ្ញា Tep Boprek ក៏មាន​ការ​សរសើរ​ទៅលើ​កាមេរ៉ា​4​គ្រាប់ Sony 64MP ដែល​អាច​ថត​បាន​រូប​ភាព​កាន់តែច្បាស់​។

Ic3_fr0Gz ដែលជា Gamer ក៏មាន​ការចូល​ចិត្ត​អេក្រង់​90Hz​របស់​realme 7 ដែរ បន្ទះ​ឈី​ប​Helio G95 គឺជា​បន្ទះ​ឈី​ប​Gaming ដែលមាន​សមត្ថភាព​ខ្លាំង​របស់​Media Tek ធ្វើ​ឲ្យ​ការលេង​ហ្គេម​មាន​ភាពរលូន​។

​បើ​មើល​តាមរយៈ​បទពិសោធន៍​របស់​អ្នកប្រើប្រាស់​ realme 7 series សម្រាប់ ​realme 7 Pro និង realme 7 មិន​ថា​មុខងារ​Night Mode ការ​សាក​ថ្ម ឬក៏​បទពិសោធន៍​លេង​ហ្គេម សុទ្ធតែ​បាន​ទទួល​បានការ​សរសើរ​យ៉ាង​ខ្លាំង​។ ហើយ​ពួក​យើង​ក៏បាន​ឃើញ​ថា​realme 7 Pro​និង realme 7 ដែល​មាន​សមត្ថភាព​ផលិតកម្ម​លេចធ្លោ​ជាង​ស្មា​ត​ហ្វូ​ន​ក្នុង​ជួរ​តម្លៃ​ដូចគ្នា​។ បច្ចុប្បន្ននេះ realme 7 pro និង​realme 7 កំពុង​មាន​ការផ្ទុះ​ខ្លាំង ចាប់ពី​ថ្ងៃនេះ រាល់​អតិថិជន​ ដែល​បាន​ធ្វើ​ការបញ្ជាទិញ​ទុក​មុន​នូវ realme 7 series នៅតាម​បណ្តា​ហាង​នាៗ នឹងមាន​ការ​ថែម​ជូន​កាដូ​ពិសេស​ដូចជា ដប​ទឹក​, កាស​ក្តោប​, កាបូប​កីឡា និង លេខ​ស៊ីម​ស្មា​ត​ធំ​ហ្មង (12 សប្តាហ៍​) និង ចំពោះ​ការ​ដាក់លក់​លើកដំបូង គឺ​នៅ​ថ្ងៃទី​៩​ខែតុលា​នេះហើយ ស្តុក​មានកំណត់​៕

អត្ថបទពាណិជ្ជកម្ម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទី មុន

ផ្ទះបាយភូមិខ្មែរ ម៉ាកយីហោខ្មែរថ្មី តែមានឆន្ទៈយ៉ាងមោះមុត ក្នុងការចូលរួមអភិរក្ស និងអភិវឌ្ឍន៍ម្ហូបខ្មែរ កេរដំណែលជាតិ

សុខភាព១៣ នាទី មុន

កម្ពុជា លើកទឹកចិត្ត KOFIH កូរ៉េ ពង្រីកវិសាលភាពកាត់បន្ថយអត្រាមរណៈភាពទារក កុមារ

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

ចិន សម្រេចដកពន្ធស្រាពី អូស្ត្រាលី ដែលធ្លាប់រកាំរកូសកាល ៣ ឆ្នាំមុន

ព័ត៌មានជាតិ៣៤ នាទី មុន

មន្ត្រីជំនាញបារម្ភ កសិករប្រើប្រាស់ថង់ប្លាស្ទិក បង្កទៅជាសំរាមប៉ះពាល់ដល់ដីកសិកម្ម

សន្តិសុខសង្គម៥០ នាទី មុន

អាជ្ញាធរស្រុកអូររាំងឪថា ចុះរៀបចំសណ្តាប់ធ្នាប់រហូត តែផ្លូវខាងក្រោយផ្សារ នៅតែចង្អៀតដដែល

Sokha Hotels

ព័ត៌មានពេញនិយម