ព័ត៍មានទាន់​ហេតុការណ៏
Search
Pisey-2015-05-08-full-a

ថ្ងៃទី​៧ ​ខែឧសភា​ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​៩​លើក​ ស្លាប់​៣​នាក់​ របួសធ្ងន់​-ស្រាល​៩​នាក់​

ភ្នំពេញ ​៖ កាលពី​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៥ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើត​ឡើង​ចំនួន​៩​លើក ក្នុង​នោះ​យប់​៤​លើក​, បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់ (​ប្រុស​) រង​របួស​ធ្ងន់​៨​នាក់ (​ប្រុស​),​និង​របួសស្រាល​១​នាក់ (​ប្រុស​) នេះ​បើ​យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។

នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ​បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យាន​យន្ត​សរុប​១២​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​០៨​គ្រឿង​,​រថយន្ត​ធុន​តូច​ចំនួន​០២​គ្រឿង​,​រថយន្ត​ធុន​ធំ ០២​គ្រឿង។

របាយការណ៍​ខាងលើ​ប្រាប់​បន្ត​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន ល្មើស​ល្បឿន​៦​លើក​,​ប្រជែង​គ្រោះថ្នាក់​១​លើក​,​មិន​ប្រកាន់​ស្តាំ​១​លើក​, និង​មិន​គោរព​សិទ្ធ​១​លើក។ ចំពោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន​៨​នាក់​(​យប់​៤​នាក់​)។

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ថា កាលពី​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៥ រថយន្ត​ទាំងអស់​ដែល​ត្រូវ​ផាកពិន័យ​សរុប​ចំនួន​៦៧៤​គ្រឿង (​រថយន្ត​ធំ​១៧២​គ្រឿង​) ស្មើ​និង​៦៨៤​ករណី​, ករណី​ល្មើស​ក្រដាស​ស្នាម​៤១៩​គ្រឿង ស្មើ​និង​៤២៩​ករណី​,​ករណី​ល្មើស​បច្ចេកទេស​២៥៥​ស្មើ​និង​២៥៥​ករណី។ ដោយឡែក​ម៉ូតូ​ត្រូវ​បាន​ពិន័យ​សរុប​ចំនួន ១,៤៨៩​គ្រឿង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684