ព័ត៍មានទាន់​ហេតុការណ៏
Search
Nita-8-A-12-Full

នគរបាល​ស្រុក​មង្គល​បូរី​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​

បន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី​បាន​សហការ​ជាមួយ​កំលាំង​នគរបាល​ប៉ុស្តិ៍​ឫស្សី​ក្រោក​ បាន​ធ្វើការ​ពួនស្ទាក់​បង្ក្រាប​មុខសញ្ញា ជួញដូរ​គ្រឿង ញៀន​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​កំពុង​ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម​។ ការ​ចាប់​ឃាត់ខ្លួន​អ្នក​ជួញដូរ​គ្រឿងញៀន​នោះ​នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​៧​ ខែឧសភា ឆ្នាំ​២០១៥​ នៅ​ភូមិ​កោះ​កែវ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយ មានជ័យ​។

លោក​វរសេនីយ៍​ត្រី​ស៊ី ឌី​អធិការនគរបាល​ស្រុក​មង្គល​បូរី បាន​ឲ្យ​ដឹង​ថា ជន សង្ស័យ​រូបនេះ​មាន ឈ្មោះ ចៅ វិចិត្រ អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​សំរោង ឃុំ​ឫស្សី​ក្រោក​ស្រុក​មង្គល​បូរី ហើយ​ក្រោយ​ការ​ចាប់ខ្លួន សមត្ថកិច្ច ដកហូត បាន​ថ្នាំញៀន ប្រភេទ​ម្ស៉ៅ ក្រាម​ពណ៌​ស មួយ​កូន​ថង់​តូច ទូរស័ព្ទ​ដៃ​១​គ្រឿង និង​ម៉ូតូ​ម៉ាក​ហុងដា​សេរី ឆ្នាំ ២០១៤ ពណ៌​ខ្មៅ​១​គ្រឿង ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​១J៣១០៩​។

លោក​ស៊ី ឌី​បាន​បញ្ជាក់​ទៀត​ថា ជនសង្ស័យ​ជា​មុខសញ្ញា​ចាស់ ប៉ុន្តែ​ទើបនឹង​ចាប់ ខ្លួន​នៅ​ពេលនេះ​។ ក្រោយ​ការ​ចាប់ខ្លួន ជនសង្ស័យ​ត្រូវ បាន​បញ្ជូន​ទៅកាន់​អធិការ ដ្ឋាន នគរបាល​ស្រុក​មង្គល​បូរី ដើម្បី​បន្ត​ការសាកសួរ និង​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់​។ លោក​អាត់ ​ខែម​បាន​និយាយ​ថា​ គ្រឿង ញៀន​គឺជា​សារធាតុ​មួយ​ផ្សំ​ឡើង​ដោយសារ​ធាតុគីមី​គ្រឿងញៀន​នេះ​ក្រោយ ពី​ជន​ណា​ជក់​វា​នោះ​ធ្វើ​ឲ្យ​ភ្លេចភ្លាំង​ស្មារតី ​ពុំ​ដឹង​ខុសត្រូវ​អាច​ឈាន​ដល់​ក្លាយ​ខ្លួនជា​ឃាត ករ​សម្លាប់​មនុស្ស​យ៉ាង​សាហាវ​ទៀតផង​ ទើប​រាជរដ្ឋាភិបាល​ចេញ​បញ្ជា​ឲ្យ​ស​មិត្ត​កិច្ច​ចុះ​បង្ក្រាប​គ្រឿងញៀន​នេះ​ឲ្យ​អស់​ទើប​ប្រជាពលរដ្ឋ​បាន​សុខ​ ហើយ​ក៏​មាន​ភូមិ​ឃុំ​សុវត្ថិភាព​ទៀត​ផង​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684