ព័ត៍មានទាន់​ហេតុការណ៏
Search
Nita-8-A-13-Full

អ្នកនាំពាក្យ ៖ ករណី​បាញ់ថ្នាំ​បំផ្លាញ​ដំណាំ​កសិករ​នៅ​ខេត្ត​ត្បូងឃ្មុំ គឺ​មាន​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​បាន​ទៅ​ញុះញង់​

ភ្នំពេញ ៖ មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក កុយ គួង ថ្លែង​បែបនេះ នៅក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន ​កាលពី​រសៀល​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៥ នៅ​ទីស្តីការ​ក្រសួង ទាក់ទង​ទៅ​និង​ស្ថាន​ការ ដែល​កំលាំង​សមត្ថកិច្ច​វៀតណាម​មក​បាញ់ថ្នាំ លើ​ដំណាំ​កសិករ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។

លោក កុយ គួ​ង បាន​ថ្លែងថា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋម​ន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ផ្ញើ​លិខិត​ឆ្លើយតប​ជូន​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​រួច​ហើយ នូវ​ការពិត​ជាក់ស្តែង អំពី​បញ្ហា​នេះ​។ លើស​ពីនេះ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន បាន​ធ្វើ​បទ​សម្ភាសន៍​ជាមួយ វិទ្យុ​បារាំង RFI យ៉ាង​ក្បោះក្បាយ​អំពី​បញ្ហា​នេះ​ផងដែរដូច្នេះ​ លោក​សឹង​មិន​ចាំបាច់​និយាយ​អ្វី​ទៀត​ទេ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ដោយ​តំណាងរាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​មួយចំនួន ទៅ​ញុះញង់​សមាជិក​របស់​ខ្លួន​នៅ​តំបន់​នោះ ឲ្យ​និយាយ​ផ្ទុយ​ពី​ការពិត ដើម្បី​សំអុយ​រាជរដ្ឋាភិបាល ថា​មិន​ការពារ​ទឹកដី និង​ប្រជាជន​យើង​។ យើង​ដឹងថា មាន​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តំបន់​នោះ​។
លោក កុយ គួ​ង បាន​ចោទ​ជា​សំណួរ​ថា តើ​នេះ​ជា​វប្បធម៌​សន្ទនា ឬ​បើ​តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ ដើរ​ញុះញង់​សមាជិក​របស់​ខ្លួន ដើម្បី​វាយប្រហារ​ស្ថាប័ន​នានា របស់​រាជា​រដ្ឋាភិ​បាល​បែបនេះ​? ហើយ​ទាក់ទង​នឹង​ការ​ផ្សព្វផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន​មួយចំនួន​នោះ លោក​ឧត្តម​សេនីយ៍​ត្រី ម៉ៅ ពៅ ស្នងការ​នគរ​បាល​ខេត្ត​ត្បូងឃ្មុំ បាន​ផ្ញើ​លិខិត​ឆ្លើយតប បដិសេធ​ការផ្សាយ​នោះ​រួចហើយ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684