ព័ត៍មានទាន់​ហេតុការណ៏
Search
Nita-8-A-14-Full

ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​ទស្សនា​អង្គ​ នៅ​ខែមេសា​មាន​ចំនួន​៤.៣១០.៦៦០​ដុល្លារ​

ភ្នំពេញ ៖ នៅក្នុង​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៥ បាន​បញ្ជាក់​ថា ចំណូល​បាន​មកពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​ នៅ​ខែមេសា​មាន​ចំនួន​៤.៣១០.​៦៦០ ដុល្លារ ហើយ​ចំណូល​រយៈពេល​៤ ខែ​ដើមឆ្នាំ​២០១៥ មាន​ចំនួន​២៤.១៥២.១៤០ ដុល្លារ​សហ​រដ្ឋអាមេរិក នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​។
តាម​សេចក្តីប្រកាស​ព័ត៌មាន​នោះ​បាន​បញ្ជាក់​ថា ការ​ផ្តល់​ព័ត៌មាន​ពី​ចំណូល​បានមកពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​នេះ គឺ​ដើម្បី​ឆ្លើយតប​ទៅ​និង​សំណូមពរ​របស់​សាធារណៈជន​ទូទៅ ដែល​មាន​ចំណាប់អារម្មណ៍​ចង់​ឈ្វេងយល់​ពី​ស្ថានភាព​ចំណូល​ ដែល​បាន​មកពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ហើយ​តាម​របាយការណ៍​នោះ​បង្ហាញថា នៅ​ខែមេសា មាន​ភ្ញៀវ​បរទេស​ទិញ​ប័ណ្ណ​ចូល​ទស្សនា​ចំនួន​១៥៣.៥៦២ នាក់ ហើយ​រយៈពេល​៤ ខែ​ដើមឆ្នាំ​២០១៥ មាន​ចំនួន​៨៤២.៧១៩ នាក់៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684