ព័ត៍មានទាន់​ហេតុការណ៏
Search

កុមារា​អាយុ​៦​ឆ្នាំ​ម្នាក់​បាន​រង​ការប្រើ​អំពើ​ហិង្សា​ពី​ម្តាយ​របស់​ខ្លួន​ ដោយ​ចងស្លាបសេក​ និង​ចងជើង

កណ្តាល ៖ ជនសង្ស័យ​ជា​ម្តាយ​ត្រូវ​បាន​នគរបាល​ក្រុង​តាខ្មៅ​ ខេត្តកណ្តាល​បាន​ឃាត់ខ្លួន​ភ្លាមៗ​ បន្ទាប់ពី​ជីតា​ជនរងគ្រោះ​ ដែល​ត្រូវជា​ឪពុក​របស់​ជនសង្ស័យ​ បាន​ប្តឹង​នគរបាល​ឃាត់ខ្លួន​ភ្លាមៗ​។ ហេតុការណ៍​អំពើហិង្សា​លើ​កុមារា​នេះ​ កើតឡើង​នៅ​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃទី​០៧​ ខែឧសភា​នេះ​នៅ​ភូមិ​ដើម​មៀន​ សង្កាត់​ដើម​មៀន​ក្រុង​តាខ្មៅ​ ខេត្តកណ្តាល​។ ក្មេងប្រុស​រងគ្រោះ​អាយុ​៦​ឆ្នាំនេះ មានឈ្មោះ​ឆាន់​ លី​ហេង​ ចំណែក​ជនសង្ស័យ​ជា​ម្តាយ​មាន ឈ្មោះ​សុខ​ វណ្ណា ភេទ​ស្រី​ អាយុ​៣៧​ឆ្នាំ​។

សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​ទំពក់​ ដែក​សំរាប់​ព្យួរ​ខោអាវ​ចំនួន​៣​។ សេចក្តីរាយ ការណ៍​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ ស្ត្រី​ជនសង្ស័យ​បាន​ខឹង​នឹង​កូន​របស់​ខ្លួន​រពឹស​ពេក​ ហើយ​ប្រាប់​មិន​ស្តាប់​ក៏បាន​យក​រំពាត់​វាយ​ទៅលើ​កូន​របស់​ខ្លួន​ ហើយ​យក​ទំពក់​សំរាប់​ហាល​ខោអាវ ចងដៃ​កុមារ​រងគ្រោះ​ស្លាបសេក​ និង​ចងជើង​ហើយ​ជីតា​ជនរងគ្រោះ​ឃើញ​ ក៏បាន​រាយការណ៍​ទៅ​សមត្ថ​កិច្ចចាត់ការ​តាមផ្លូវ​ច្បាប់​តែម្តង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684