រថយន្ត​ទួរីស​ដឹក​កម្មករ​ក្រឡាប់​ជាច្រើន​ត្រឡប់​របួស​មនុស្ស​ប្រមាណ​៣០​នាក់​

1

ស្វាយរៀង ​៖ រថយន្ត​ទួរីស​ដឹក​កម្មករ​មួយគ្រឿង ដាច់​កាឡេ​ក្រឡាប់​ជាច្រើន​ត្រឡប់ បណ្ដាល​ឲ្យ​មនុស្ស​ប្រមាណ​៣០​នាក់​រងរបួស​ធ្ងន់​ស្រាល ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជី​ភូ​។​

ហេតុការណ៍​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី ព្រឹក​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ព្រៃ​ផ្ដៅ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត។

Advertisement

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា រថយន្ត​ដឹក​កម្មករ​នោះ​ម៉ាក​ទួរីស ផ្ទុក​កម្មករ​ប្រមាណ​៣០​នាក់ ទៅកាន់​រោងចក្រ​នៅ​ក្រុង​បាវិត ហើយ​រថយន្ត​បាន​ដាច់​កាឡេ ហើយ​ក្រឡាប់​ជាច្រើន​ត្រឡប់ បណ្ដាល​ឲ្យ​មនុស្ស​៦​នាក់​រងរបួស​ធ្ងន់ និង​ជាង​២០​នាក់​រងរបួស​ស្រាល​៕​