ព័ត៌មានជាតិ
រកឃើញអ្នកជាប់ពាក់ព័ន្ធម្ចាស់គ្លីនិកឯកជនឆ្លងកូវីដ១៩នៅអ្នកលឿងជាង១០០នាក់
រហូតមកដល់រសៀលថ្ងៃទី៨ខែមីនាឆ្នាំ២០២១នេះក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តព្រៃវែងបានស្រាវជ្រាវរកឃើញអ្នកជាប់ពាក់ព័ន្ធនឹងម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព អ៊ឹម
សុភីនិងជាគ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿងស្ថិតនៅភូមិ៣ ឃុំព្រែកខ្សោយ «ខ» ស្រុកពាមរក៍ដែលមានវិជ្ជមានជំងឺកូវីដ-១៩បានចំនួន១១៤នាក់។
លោកចាន់ថាអភិបាលរងខេត្តព្រៃវែងបានឲ្យដឹងនៅរសៀលថ្ងៃទី៨មីនានេះថាអ្នកជាប់ពាក់ព័ន្ធ១១៤នាក់នោះមាននៅមន្ទីរសម្រា កព្យាបាលនិងសម្ភព អ៊ឹមសុភីចំនួន២១នាក់ហើយក្រៅពីនេះអ្នកនៅមន្ទីរពេទ្យបង្អែកអ្នកលឿងនិងក្រុមគ្រួសារគ្រូពេទ្យនោះហើយយើងបានយកសំណាក់និងដាក់ឲ្យពួកគាត់ធ្វើចត្តាឡីស័ករួចរាល់ហើយដែរ។

បន្ទាប់ពីមានករណីម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព អ៊ឹម សុភីនិងជាគ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿងភ្លាមរដ្ឋបាលខេត្តព្រៃវែងបានណែនាំឲ្យមន្ទីរសុខាភិបាលចុះស្រាវជ្រាវទៅលើមុខសញ្ញាចំនួន៤ដែលពាក់ព័ន្ធរួមមាន១-មន្ត្រីបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុកពាមរក៍២-អ្នកដែលបានមកសម្រាក និង ពិនិត្យព្យាបាលនៅមន្ទីរសម្រាកព្យាបាល និង សម្ភព អ៊ឹមសុភី៣-ក្រុមគ្រួសារ ប្រពន្ធ កូន និង អ្នករស់នៅជាមួយឈ្មោះ អ៊ឹម សុភីនិង៤-អ្នកដែលមានការពាក់ព័ន្ធ ផ្សេងៗទៀត។
យ៉ាងណាក៏ដោយលោកចាន់ថាបានឲ្យដឹងថាម្ចាស់គ្លីនិកនោះមិនបានដឹងខ្លួនថាខ្លួនគាត់បានឆ្លងមេរោគកូវីដ១៩នេះមកពីអ្នកណាមកនោះទេ។
ចំណែកលោកវេជ្ជបណ្ឌិត លីសុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាលនិងជាប្រធាននាយដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានមានប្រសាសន៍ថាករណីគ្រូពេទ្យឆ្លងកូវីដ១៩នៅអ្នកលឿងនេះអាចឆ្លងពីជនជាតិវៀតណាមដែលកន្លងមកមានជនជាតិវៀតណាម៩នាក់ដែលបានធ្លាប់ទៅព្យា
បាលនៅមន្ទីរសម្រាកព្យាបាលនេះបានត្រឡប់ទៅប្រទេសវៀតណាមវិញត្រូវបានគេរកឃើញមានវិជ្ជមានកូវីដ១៩។
ទន្ទឹមនឹងនេះលោកអភិបាលរងខេត្តព្រៃវែងបានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំអស់ធ្វើការគ្រប់គ្រងទីតាំងមួយចំនួននិងរក្សាការពារការចេញចូលគ្រប់ប្រភេទសំដៅគ្រប់គ្រងសុវត្តិភា
ពក្នុងនោះមានមន្ទីរពេទ្យបង្អែកអ្នកលឿងនិងមន្ទីរសម្រាកព្យាបា លអ៊ឹម
សុភីដែលមានឆ្លងជំងឺកូវីដ១៩នេះផងដែរ៕
អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


