ព័ត៍មានទាន់​ហេតុការណ៏
Search

ខឹង​ប្រពន្ធពេក​មក​ដេក​នៅ​សួនច្បារ​មុខ​ណា​ហ្គា​ ត្រូវ​បាន​ចោរ​យក​ម៉ូតូ​បាត់​

ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ​ ហើយ​បាន​មក​បញ្ឈរ​ម៉ូតូ​ដេក​នៅមុខ​ណាហ្គាកំពុងតែ​លង់លក់​ ត្រូវ​បាន​ជនសង្ស័យ​លួច​យក​ម៉ូតូ​គេច​ខ្លួនបាត់​ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈានចូល​ថ្ងៃទី​៨ ​ខែឧសភា ​ឆ្នាំ ​២០១៥ ​នៅ​ចំណុច​សួនច្បារ​អគារ​ណា​ហ្គា ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ​ខណ្ឌ​ចំការមន​។

បុរស​​ជនរងគ្រោះ​ឈ្មោះ​ឆាយ​ វីរៈ​ អាយុ​៤៧​ឆ្នាំ​ មុខរបរ​រត់​ម៉ូតូឌុប​ស្នាក់នៅ​ម្តុំ​ផ្សារ​ទូល​សង្កែ​ ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥​សេរី​ឆ្នាំ​២០១២ ពាក់ស្លាក​ភ្នំពេញ​1BG-2087

តាម​ការ​ឲ្យ​ដឹង​ពី​បុរស​រងគ្រោះ​បាន​រៀប​រាប់​ថា​ មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ​បន្តិចបន្តួច​ ហើយ​រួប​គាត់​បាន​ជិះ​ម៉ូតូ​មក​ដេក​នៅមុខ​សួន​ណាហ្គា​ខណៈ​កំពុងតែ​ដេក​លង់លក់​ក៏​ត្រូវ​ជនសង្ស័យ​ បាន​មក​លួច​យក​ម៉ូតូ​ហើយ​ជិះ​គេច​ខ្លួនបាត់​ស្រមោល​តែម្តង​។ បន្ទាប់មក​រួប​គាត់​បាន​ភ្ញាក់​ពី​ដំណេក​ដោយ​មិនឃើញ​ម៉ូតូ​របស់​ខ្លួន​ ក៏​មាន​ការ​ភ្ញាក់ផ្អើល​តែម្តង​ និង​បាន​រាយ​ការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មកដល់​ចំណុច​កើតហេតុ​នាំ​ជនរងគ្រោះ​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ទន្លេ​បាសាក់៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684