ព័ត៍មានទាន់​ហេតុការណ៏
Search

ជនជាតិ​ជប៉ុន​ចងក​សម្លាប់​ខ្លួន​ក្នុងផ្ទះ​សំណាក់​ នៅ​ក្រុង​ប៉ោយប៉ែត​មិនដឹង​មូលហេតុ​

បន្ទាយមានជ័យ ៖ បុរស​ជនជាតិ​ជប៉ុន​ម្នាក់ បាន​ចងក​សម្លាប់​ខ្លួន នៅក្នុង​បន្ទប់​ស្នាក់នៅ បណ្ដោះអាសន្ន លើ​ទឹកដី​ក្រុង ប៉ោយប៉ែត ដោយ​មិនទាន់​ដឹង​មូលហេតុ។ ការ​ប្រទះឃើញ​សព​ជន​រងគ្រោះ បាន​កើតឡើង​កាលពី​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៥ ប៉ុន្តែ​ជនរងគ្រោះ ត្រូវ​បាន​សមត្ថកិច្ច​អះអាង​ថា បាន​ស្លាប់ តាំង​ពីរ​បី​ថ្ងៃមុន​មក​ម្ល៉េះ។

អធិការនគរបាល ក្រុង​ប៉ោយប៉ែត លោក អ៊ុំ សុផល បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មាន ឈ្មោះ សាន ណូ​មោ​យ៉ា អាយុ​៥៩​ឆ្នាំ ជា​ជនជាតិ​ជប៉ុន កាន់​ប៉ាស្ព័រ​លេខ​0741898​ចុះ​ថ្ងៃទី​៣១ ខែមិថុនា ឆ្នាំ ២០១៣ ហើយ​ចូល មក​កម្ពុជា ចុងក្រោយ​នៅ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៥ តាម​ច្រកទ្វារ អន្តរជាតិ​ប៉ោយប៉ែត​។

លោក អ៊ុំ សុផល បញ្ជាក់​ថា សព​ជនរងគ្រោះ​មាន​ស្ថានភាព មុខ​ហើម ជាំ​ឈាម បបូរមាត់​រីក​ធំ មាន​ឈាម​ទឹករងៃ ចេញ​មក​តាម​មាត់ ក​ឡើង​ហើម មាន​ស្នាម​រឹតក ផ្នែក​ខាងមុខ ដងខ្លួន​ទាំងមូល​ហើម មាន​ពងទឹក​លាយ​ឈាម ដៃ​ស្រុង​ឈាម​ជាំ​ខ្មៅ និង​លិង្គ​ហើម​ធំ​ជាំ​ខ្មៅ​។ ក្រោយ​ចុះ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ របស់​កម្លាំង សមត្ថកិច្ច​ជំនាញ​រួចមក សព​ជនរងគ្រោះ ត្រូវ​បាន​ប្រគល់​ទៅ សាច់​ញាតិ និង​មន្ត្រី​ស្ថានទូត ដើម្បី​យក​ទៅ​ធ្វើបុណ្យ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684