ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់ខ្លួន​មនុស្ស​៣​នាក់​ប្រើប្រាស់​សារធាតុ​ញៀន​ រួម​នឹង​ថ្នាំញៀន​៣​កញ្ចប់

កណ្តាល ៖ មនុស្ស​៣​នាក់​ដែល​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ល្វាឯម ធ្វើការ​ឃាត់ខ្លួន​ កាលពី​វេលា​ម៉ោង​២២​និង​៤៥​នាទី ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​លើ​ផ្លូវ​សាធារណ(​ផ្លូវ​សំពោង​)​ ស្ថិត​ក្នុង​ភូមិ​ព្រែក​គង់​រាជ ​ឃុំ​ព្រែក​រ៉ៃ ស្រុក​ល្វាឯម ខេត្ត​កណ្តាល​។

ជន​សង្ស័យ​ដែល​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ទាំង​បី​នាក់ ត្រូកម្លាំង​នគរ​បាល​ស្រុក​ល្វា​ឯម​ធ្វើការ​ឃាត់ខ្លួន​នោះ​ ទី​១​មានឈ្មោះ​សៅ ​សា​មិត្ត ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​នៅ​ភូមិ​ឃុំ​ទឹក​ឃ្លាំង​ ស្រុក​ល្វាឯម ទី​២​ឈ្មោះ​ភួង​ សីហា​ភេទ​ប្រុស អាយុ​២១ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ប្រាំង ​ឃុំ​ភូមិធំ ​ស្រុក​ល្វាឯម និង​ទី​៣​ឈ្មោះ​ផាត ដែត ​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​មុខរបរ​កសិករ មាន​ទី​នៅ​ភូមិ​ព្រែក​គង់​រាជ ​ឃុំ​ព្រែករ៉ៃ ស្រុក​ល្វាឯម ខេត្តកណ្តាល។

បើ​តាម​សមត្ថកិច្ច​ស្រុក​ល្វាឯម​បាន​ឲ្យដឹង​ថា កន្លងមក​មាន​ការ​សង្ស័យ​លើ​មុខសញ្ញា​តែង​ម៉ូតូ​យប់​ជ្រៅ និង​មាន​បក្ខពួក​ជាច្រើន​ចេញចូល​ទាំងយប់​ទាំង​ថ្ងៃ ហើយ​បើក​ម៉ូតូ​លឿនៗ​ពេលយប់​ទៀត​ផង ដោយមាន​សង្ស័យ កំលាំង​សមត្ថកិច្ច ​បាន​ពួនស្ទាក់​ឃាត់​មុខសញ្ញា​បាន​២​នាក់​ឈ្មោះ​សា​មិត្ត​និង​ឈ្មោះ​សីហា​។ ភ្លាម​នោះ​មុខសញ្ញា​ទាំងពីរ​ បាន​បោះ​ថ្នាំញៀន​ចោល​ទៅ​ក្នុង​ព្រៃ​ជាប់​ផ្លូវ​។

បាន​បន្តិច​ឈ្មោះ​ដែត ដែល​ជា​បក្ខពួក​ជន​សង្ស័យ​ បាន​តេ​មក​មុខសញ្ញា​ទាំងពីរ​ខាងលើ​ឲ្យ​យក​ថ្នាំញៀន​មក​ប្រើប្រាស់ បន្ទាប់មក​សមត្ថកិច្ច​បាន​តាម​ទៅ​ឃាត់​មុខសញ្ញា​ទី៣ និង​បាន​រុករក​ថ្នាំ​រហូតដល់​ម៉ោង​១២​យប់​រំលង​អធ្រាត្រ​រក​ឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ បាន៣​កញ្ចប់​តូច​ម៉ូតូ​០១​គ្រឿង​ម៉ាក សុ​យ​សូ​គី​និ​ច ពណ៌ខ្មៅ​សេរី​ឆ្នាំ២០០៨​ពាក់​ស្លាក​លេខ​ភ្នំពេញ 1Z.6883​ទូរស័ព្ទ​ដៃ​ចំនួន​៤​គ្រឿង​ម៉ាក​NOKIA.105​ពណ៌ខៀវ​១​គ្រឿង​ម៉ាក​សាំ​សុង​ណូ​ត​៣​ពណ៌ស​១​គ្រឿង​ម៉ាក​ណូគា​108​ពណ៌​ក្រហម​១​គ្រឿង​ម៉ាក​CUXU.C500​ព័ណ៌​ស​១គ្រឿង​អត្តសញ្ញាណប័ណ្ណ​ឈ្មោះ​សា​មិ​ត​ហ្វូ​តូ​៣សន្លឹក​អត្ត​សញ្ញាណប័ណ្ណ​ភួង ​សង្ហា​(​ហៅ​សីហា​)១​កាបូបដៃ​តូច២​ខ្សែក្រវាត់​ក្បាល​ស្នាប់ដៃ​២ឆ្នាំង​សាក​ទូរស័ព្ទ​២​កញ្ចប់​បារី១​មាន​បារី៣​ដើម​។

បច្ចុប្បន្ន​ជនសង្ស័យ និង​រួម​តាំង​វត្ថុតាង​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​តុលាការ ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវ​ច្បាប់​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684