ព័ត៍មានទាន់​ហេតុការណ៏
Search

កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បែក​ចាន​ សហការ​ជាមួយ​កម្លាំង​ជំនាញ​នគរបាល​យុត្តិធម៌​ ស្រុក​អង្គស្នួល ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន

កណ្តាល ៖ មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​ដ៏​សកម្ម​ម្នាក់ ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បែក​ចាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​នគរបាល​យុត្តិធម៌​ស្រុក​អង្គស្នួល ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​ជន​សង្ស័យ​កំពុង​ចែកចាយ​គ្រឿងញៀន កាលពី​វេលា​ម៉ោង​២៣​និង​១០​នាទី ថ្ងៃទី​០៧ ខែឧស​ភា ឆ្នាំ ២០១៥ នៅ​ចំណុច​ភូមិ​ស្វាយ​ជ្រុំ​ ឃុំ​បែក​ចាន​ ស្រុក​អង្គស្នួល​ខេត្តកណ្តាល។ ជន​សង្ស័យ​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ខាងលើ​នោះ​មានឈ្មោះ​ជួន ឡេង​ជីម ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​ស្នាក់​នៅ​ភូមិ​ព្រៃរការ ឃុំ​ឆក់​ឈើ​នាង​ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

សមត្ថកិច្ច​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​២៣​និង​១០​នាទី កម្លាំង​ប៉ុស្តិ៍​បែក​ចាន​ធ្វើ​ការ​ចុះ​ដើរ​ល្បាត​តាម​មូលដ្ឋាន ហើយ​បាន​ជួបប្រទះ​ជន​សង្ស័យ​ខាងលើ​កំពុង​ចែកចាយ​គ្រឿង​ញៀន ក៏​ធ្វើការ​ឆែកឆេរ​ និង​ត្រួតពិនិត្យ​រក​ឃើញ​ថ្នាំញៀន ​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់​តូច​។

បច្ចុប្បន្ន​ជន​សង្ស័យ​ និង​រួម​ទាំង​វត្ថុតាង​កម្លាំង​ជំនាញ​ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលា​ការ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវ​ច្បាប់​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684