ព័ត៍មានទាន់​ហេតុការណ៏
Search
Pisey-2015-05-08-full-R

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ករណី​ជួញដូរ​គ្រឿងញៀន​បញ្ជូន​ទៅ​សាលាដំបូង​

កំពង់ចាម ​៖ នគរបាល​ការិយាល័យ​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​ខេត្ត​បាន​ចុះ​ត្រួតពិនិត្យ​ធ្វើ​រដ្ឋបាល​តាម​បន្ទប់​ស្នាក់​នៅក្នុង​ក្រុង​កំពង់ចាម នៅ​ល្ងាច​ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០១៥ លទ្ធផល​ឃាត់ខ្លួន​ជន​សង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​៤​នាក់ កម្លាំង​រឹបអូស​វត្ថុ​តាង​ថ្នាំញៀន​ចំនួន​២​កញ្ចប់​តូច និង​ម៉ូតូ C.125 ចំនួន​២​គ្រឿង​ផង​ដែរ។

លោក​វរសេនីយ៍ទោ សោម រស់ នាយការិយាល័យ​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​កម្លាំង​យើង​បាន​ចុះ​ធ្វើ​រដ្ឋបាល​តាម​បន្ទប់​ស្នាក់នៅ​ក្នុង​ក្រុង​កំពង់ចាម នៅ​វេលា​ម៉ោង​១៧​និង​២០​នាទី យប់ ​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៥ ចំណុច​ផ្ទះ​លក់​ទូរស័ព្ទ យីហោ ឧ​ត្ត​ម រិទ្ធី ឆែកឆេរ ហើយ​ឃាត់ខ្លួន​ជ​សង្ស័យ​ទី​១-​ឈ្មោះ ចាន់ កក្កដា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ទី​១២ សង្កាត់​-​ក្រុង​-​ខេត្ត​កំពង់​ចាម។ រឹបអូស​ថ្នាំញៀន​ក្រាម​ពណ៌​ស​ចំនួន​២​កញ្ចប់​តូច និង​ឧបករណ៍​សេព​មួយ​កំប្លេ​ទៀត លុះ​ពេល​បាន​ចម្លើយ យើង​បាន​បន្ត​ទៅ​ឆែកឆេរ​នៅ​ចំណុច​ផ្ទះ​ជន​សង្ស័យ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​ទី​២-​ឈ្មោះ ស៊ន់ ភារ​ម្យ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ។ ទី​៣-​ខេង សីហា​ម៉ាញ ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​ជន​សង្ស័យ​ទី​៤-​ឈ្មោះ ហេង សុវណ្ណារ៉ា ហៅ ហ៊ីង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ។ អ្នក​ទាំង​៣​នាក់​ រស់នៅ​ភូមិ​បឹង​កុក​២ សង្កាត់​បឹង​កុក ក្រុង​-​ខេត្តកំពង់ចាម​ជាមួយគ្នា។ ក្នុង​នោះ​ដែរ​ កម្លាំង​ក៏បាន​បន្ត​រឹបអូស​វត្ថុ​តាង​មាន ជញ្ជីង​អេឡិចត្រូនិក​ចំនួន​១​គ្រឿង និង​ម៉ូតូ C.125 ចំនួន​២​គ្រឿង (១​គ្រឿង ពាក់ព័ន្ធ បទ​ល្មើស​លួច​)

ករណីនេះ ជំនាញ​បាន​ធ្វើការ​ស៊ើបអង្កេត និង​ចងក្រង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​ទៅតាម​នីតិ​វិធី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684