ជីវិតកម្សាន្ដ
អតីតគូស្នេហ៍ ដេននី ក្វាន់ ,លោក ចាន់ មករា ឆ្លងកូវីដ-១៩
អតីតគូស្នេហ៍តារាស្រីកញ្ញា ដេននី ក្វាន់ និងលោក ចាន់ មករា ក្រោយពីសង្ស័យ និងបានទៅធ្វើតេស្តជាលទ្ធផលឃើញថា លោកបានឆ្លងជំងឺកូវីដ-១៩។

លោក ចាន់ មករា ដែលបច្ចុប្បន្នមានមុខជំនួញជាថៅកែលក់រថយន្តផងនោះ បានរៀបរាប់ខ្លឹមសារថា “អរគុណពុកម៉ែបងប្អូនជាច្រេីនដែលស្រលាញ់រាប់ អានបានឆាតនិងខលមកខ្ញុំពេលខ្លះមិនបានលេីក និងតបឆាត។ខ្ញុំសូមបញ្ជាក់ជម្រាបជូនបងប្អូនថា ឥឡូវនេះស្ថានភាពជំងឺរបស់ខ្ញុំបានធូស្បេីយច្រេីន តាមរយ:ការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ទាំង អស់ និងការរៀបចំបាយទឹក ម្ហូបអាហារ កន្លែងស្នា ក់នៅសម្រាប់អ្នកជំងឺពិតជាមានផាសុខភាព “។
លោកបន្តថា “ទាំងអស់នេះធ្វេីអោយខ្ញុំមិនភ្លេចគុណ ក្រោមការដឹកនាំយកចិត្តទុកដាក់របស់សម្តេចតេ ជោ ហ៊ុន សែន ពិតជាឳពុកប្រកបដោយព្រហ្មវិហា រធម៌ ។ ខ្ញុំនឹងរឹងមាំ ដេីម្បីយកឈ្នះជំងឺដ៏អាក្រក់មួ យនេះសូមពុកម៉ែបងប្អូនចូលរួមការពារប្រុងប្រយ ត្ន័អោយបានខ្ពស់ ព្រោះជំងឺនេះវាឆ្លងលឿនណាស់ ។ដោយឡែកភ្លាមៗនេះដែរអតីតគូស្នេហ៍កញ្ញា ដេននី ក្វាន់ ក៏បានផ្ញើសារលើកទឹកចិត្តបន្ទាប់ទទួលបានដំណឹងនេះ”។
តារាសម្តែងកញ្ញា ដេននី ក្វាន់ បានលើកឡើងបែប នេះថាទោះជាយេីងបែកគ្នាហេីយក៏ដោយតែក្តីបារម្ភនៅតែមានជូនពរឆាប់ជានឹងឆ្លងផុតពីជំងឺកាចសាហាវមួយនេះ៕
ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


