ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្ស​០៣​នាក់​ស្លាប់ និង ០២​នាក់ រង​របួស​ធ្ងន់ ស្រាល​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​

ព្រះសីហនុ ៖ លោក​វរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យ​នគរបាល​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​រយៈពេល​៣​ថ្ងៃ គឺ​ពី​ថ្ងៃទី​១៤ ដល់​១៦ ខែមេសា ឆ្នាំ​២០១៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើតឡើង​ក្នុង​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​៤​លើក លើ ០១​លើក បើ​ប្រៀបធៀប​ទៅ​នឹង​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ឆ្នាំ​២០១៤ មានការ​កើនឡើង​ចំនួន ០៣​លើក។ បណ្តាល​ឲ្យ​បាត់បង់​អាយុជីវិត​មនុស្ស​ចំនួន ០៣​នាក់ និង​រង​របួស​ចំនួន ០២​នាក់ (​ស្រាល​០១​នាក់​ធ្ងន់ ០១​នាក់​) ។

លោក​ព្រហ្ម ពៅ បាន​បន្ត​ថា គ្រោះថ្នាក់​ខាងលើ​ធ្វើ​ឲ្យ​ខូចខាត​យានយន្ត​ចំនួន ០៦​គ្រឿង លើ ០២​គ្រឿង បើ​ធៀប​ទៅ​នឹង​ចូលឆ្នាំ​ខ្មែរ​២០១៤ មានការ​កើនឡើង ០៤​គ្រឿង ក្នុងនោះ​រថយន្ត​ចំនួន ០៣​គ្រឿង​(​ស្រាល​) ម៉ូតូ ០៣​គ្រឿង (​ធ្ងន់​០២​គ្រឿង​ស្រាល​០១​គ្រឿង​)​។ គ្រោះថ្នាក់​ខាងលើ​បង្កឡើង​រវាង​រថយន្ត​និង​ម៉ូតូ​ចំនួន ០២​លើក រថយន្ត​និង​អ្នក​ថ្មើ​ជើង ០១​លើក ម៉ូតូ​បង្ក​ដោយ​ខ្លួនឯង ០១​លើក ។ លោក​ប្រធាន​ការិយាល័យ​ចរាចរ​ផ្លូវ​គោល​បាន​បញ្ជាក់​ថា មូលហេតុ​បណ្តាល​ឲ្យ មាន​គ្រោះថ្នាក់ ដោយសារ​ការ​បើកបរ​ហួស​ល្បឿន​កំណត់ ០៤​លើក និង​បើកបរ​ដោយ​មិន​គោរព​ច្បាប់​ចរាចរ និង​ការ​បើកបរ​វ៉ា​ជែង​គ្នា៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684