Connect with us

ព័ត៌មានអន្ដរជាតិ

ក្មេងស្រីពិការអាយុ១២ឆ្នាំត្រូវបងជីដូនមួយរំលោភរួចកាត់ក្បាលនិងយកសាកសពទៅបោះចោល

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្មេងស្រីពិការអាយុ១២ឆ្នាំម្នាក់ត្រូវបានបងជីដូនមួយចាប់រំលោភនិងសម្លាប់ចោលហើយកាត់ក្បាលរួចបោះចោលសាកសពរបស់នាងនៅកន្លែងឆ្ងាយ។

សាកសពក្មេងស្រីគថ្លង់អាយុ១២ឆ្នាំត្រូវបានគេរកឃើញនៅក្បែរភូមិ Dantiwada Taluka ក្នុងប្រទេសឥណ្ឌាបន្ទាប់ពីការស្វែងរកនៅតំបន់នោះ។

ប៉ូលិសត្រូវបានគេជូនដំណឹងអំពីការបាត់ខ្លួនរបស់ក្មេងស្រីនេះនៅថ្ងៃទី១៦ខែតុលាហើយបានរកឃើញសាកសពរបស់នាងនៅថ្ងៃបន្ទាប់។

This image has an empty alt attribute; its file name is 0_GettyImages-180450565.jpg

លោក Kushal Ojha ស្នងការរងក្រុង Deesa បាននិយាយថា ក្រុមមន្រ្តីបានរកឃើញសាកសពដែលត្រូវបានគេកាត់ក្បាលនៅក្បែរស្រះទឹកមួយ។

ក្បាលរបស់នាងត្រូវបានគេរកឃើញនៅឆ្ងាយពីរាងកាយហើយការស៊ើបអង្កេតបឋមបានបង្ហាញថា ក្មេងស្រីរូបនេះត្រូវបានគេចាប់រំលោភមុនពេលសម្លាប់។

ប៉ូលិសបានចាប់ខ្លួន Nitin Mali អាយុ២៥ឆ្នាំដែលត្រូវជាបងជីដូនមួយរបស់ជនរងគ្រោះពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះបន្ទាប់ពីវីដេអូកាមេរ៉ាសុវត្ថិភាពបានបង្ហាញជនរងគ្រោះជិះម៉ូតូរបស់គាត់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម