ព័ត៌មានជាតិ
ក្រុមហ៊ុន Smart Axiata ផ្តល់ការហៅទូរសព្ទក្នុងប្រព័ន្ធឥតគិតថ្លៃ ក្នុងការគាំទ្រការប្រឆាំងកូវីដ១៩ នៅកម្ពុជា
និរន្តភាព និងការទំនាក់ទំនងដ៏រលូនរបស់អតិថិជនទាំងអស់ គឺជាគោលបំណងចម្បងរបស់ក្រុមហ៊ុន Smart គ្រប់ពេលវេលា ជាពិសេសនៅក្នុងអំឡុងពេលបច្ចុប្បន្ន ហើយដើម្បីគាំទ្រកម្ពុជាក្នុងយុទ្ធនាការប្រឆាំងការរាតត្បាតជាសកលនៃវីរុសកូរ៉ូណា ដែលកំពុងកើតមានឡើងក្នុងប្រទេស ក្រុមហ៊ុនបានផ្ដល់ជូនការហៅទូរសព្ទក្នុងប្រព័ន្ធ ឥតគិតថ្លៃរយៈពេល៦០ នាទីដល់អតិថិជនក្រុមហ៊ុន Smart ទាំងអស់ជារៀងរាល់ថ្ងៃ រហូតដល់ចុងខែមីនា។

លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា “ឥឡូវនេះជាពេលវេលាដ៏សំខាន់ជាងពេលណាៗទាំងអស់ ដែលមនុស្សគ្រប់គ្នាចង់មានភាពស្និទ្ធស្នាលជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេ ជាពិសេសនៅពេលយើងឃ្លាតកាយឆ្ងាយពីគ្នា។ នៅក្រុមហ៊ុន Smart Axiata ពួកយើងយល់ច្បាស់ណាស់នូវសារៈសំខាន់នៃការភ្ជាប់ទំនាក់ទំនងក្នុងជីវិតប្រចាំថ្ងៃរបស់អតិថិជនយើង។ ពួកយើងសង្ឃឹមថា អាចផ្ដល់ភាពងាយស្រួលជាងនេះបន្តិចដោយផ្ដល់ជូនបន្ថែមការហៅទូរស័ព្ទក្នុងប្រព័ន្ធឥតគិតថ្លៃរយៈពេល៦០នាទីជារៀងរាល់ថ្ងៃដល់អតិថិជនប្រើប្រាស់គម្រោងបង់ជាមុន និងគម្រោងបង់ប្រាក់ប្រចាំខែ”។ អតិថិជនអាចទទួលបានការហៅទូរស័ព្ទក្នុងប្រព័ន្ធដោយឥតគិតថ្លៃរយៈពេល៦០ នាទីដោយគ្រាន់តែចុច *២០២១ # ហើយចុចបញ្ចូន។
ក្រុមហ៊ុន Smart ថ្មីៗនេះក៏បានផ្ដល់ជូនទិន្នន័យអ៊ិនធើណេតចំនួន ១GB ឥតគិតថ្លៃ ដល់អតិថិជនទាំងអស់ ដែលបញ្ចូលទឹកប្រាក់ក្នុងគណនីចម្បងយ៉ាងតិចណាស់១ដុល្លារ២៥សេន តាមរយៈកម្មវិធី SmartNas គេហទំព័រ Smart ឫ Zero Balance Portal។ ក្រុមហ៊ុន Smart បានប្រើប្រាស់ធនធាន និងបណ្តាញទូរសព្ទរបស់ខ្លួន ដើម្បីគាំទ្រដល់យុទ្ធនាការប្រឆាំងនឹងវីរុសនេះ ចាប់តាំងពីជំងឺរាតត្បាតសកលបានវាយលុកប្រទេសកម្ពុជាដំបូងមកម្ល៉េះ។
បន្ថែមលើការផ្ដល់ជូនពិសេសសម្រាប់អតិថិជនដូចជា ការហៅទូរស័ព្ទ និងទិន្នន័យអ៊ិនធើណេតឥតគិតថ្លៃ ដើម្បីជំរុញអតិថិជនឲ្យរក្សាគម្លាតសុវត្ថិភាព ក្រុមហ៊ុនបានប្រើប្រាស់បណ្តាញទូរសព្ទរបស់ខ្លួន ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលក្នុងយុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីជំងឺកូវីដ-១៩ ដោយប្រើប្រាស់សារសំឡេង និងសារជាអក្សរផ្ញើជូនអតិថិជនចំនួន៨លាន របស់ខ្លួននៅទូទាំងប្រទេសកម្ពុជា ដើម្បីជំរុញការគោរពនៃវិធានការការពារនានាដែលណែនាំដោយក្រសួងសុខាភិបាល។ ក្រុមហ៊ុនក៏បានឲ្យដឹងផងដែរថា ជំនួយពីមូលនិធិទឹកប្រាក់ ១ លានដុល្លារ ដើម្បីប្រឆាំងជំងឺកូវីដ១៩ របស់ខ្លួននៅបន្តមាននៅឡើយ ដោយមូលនិធិនេះត្រូវបានបង្កើតឡើងកាលពីខែ មីនា ឆ្នាំ២០២០ ដើម្បីគាំទ្រគំនិតផ្ដួចផ្ដើមជួយពលរដ្ឋកម្ពុជា ដោះស្រាយបញ្ហាផ្នែកសុខភាព សង្គម និងសេដ្ឋកិច្ច បង្កឡើងដោយជំងឺរាតត្បាតសកលនេះ។
គម្រោងចំនួន១២ ផ្សេងៗគ្នារួមមាន វិទ្យាសា្ថនប៉ាស្ទ័រកម្ពុជា អង្គការសង្គ្រោះកុមារ (Save the Children) អង្គការមិត្តសំឡាញ់អន្តរជាតិ បានទទួលជំនួយពីមូលនិធិសង្គ្រោះប្រឆាំងកូវីដ ១៩ ហើយក្រុមហ៊ុនកំពុងប្រកាសស្វាគមន៍ការដាក់ពាក្យស្នើសុំថ្មីពីក្រុមហ៊ុន ឬអង្គការនានា ដែលមានគោលបំណងជួយសម្រាប់ផលលំបាក ពលរដ្ឋកម្ពុជាដែលកំពុងប្រឈមបញ្ហានៃជំងឺរាតត្បាតសកល។ ពាក្យស្នើសុំអាចផ្ញើបានតាមអនឡាញ តាមរយៈhttps://bit.ly/3aQsrJV។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


