ព័ត៌មានជាតិ
បុរសម្នាក់ប្រាប់ហេតុផលជំពាក់បំណុល មុនពេលចងកសម្លាប់ខ្លួនលាលោកនេះ
បុរសវ័យជាង ៥០ ឆ្នាំម្នាក់ បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយការចងកសម្លាប់ខ្លួននៅលើដើមទៀបក្រោយផ្ទះ ព្រោះតែហេតុផលជំពាក់បំណុលច្រើន គ្មានលទ្ធភាពរកសងគេ។
ករណីនេះបានកើតឡើងនៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង ៨ ព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១។ សពបុរសជនរងគ្រោះ ឈ្មោះ ង៉ូវ សុផល អាយុ ៥៤ ឆ្នាំ រស់នៅភូមិកើតហេតុ។

តាមការបំភ្លឺរបស់សាច់ញាតិស្ត្រីឈ្មោះ ពៅ ពេទ្យ អាយុ ៤៩ ឆ្នាំ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុឈ្មោះ ង៉ូវ សុផលបានទូរស័ព្ទមកប្រាប់ក្រុមគ្រួសារថា ខ្លួនជំពាក់លុយគេច្រើនមិនអាចរកលុយសងគេបានដាច់ចិត្តលេបថ្នាំសម្លាប់ខ្លួន ពេលបានដំណឹងភ្លាមក្រុមគ្រួសារបានបានជិះម៉ូតូទៅមើលដល់ផ្ទះ បន្ទាប់មកបានឃើញឈ្មោះ ង៉ូវ សុផល បានចង់.ក នៅដើមទៀប នៅចំនុចក្រោយផ្ទះប្រហែល១០ ម៉ែត្រ ជើងផុតពីដីនឹងខ្សែពណ៌ស ប្រវែងប្រហែល ២.៥ ម៉ែត្រ បន្ទាប់មកក្រុមគ្រួសារនិងអ្នកជិតខាងបាននាំគ្នាស្រាយខ្សែនោះ ទម្លាក់សពចុះពីលើដើមទៀបយកទៅដល់ក្នុងផ្ទះជួយអន្តរាគមន៍ដែរតែសពបានស្លាប់បាត់បង់ជីវិតទៅហើយ។

លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានបញ្ជាក់ថាក្រោយពីទទួលបានព័តមាន កម្លាំងនគរបាលជំនាញបច្ចេកទេសវិទ្យាសាស្ត្រនិងប៉ុស្តិ៍បានសហការជាមួយកម្លាំងពាក់ព័ន្ធ គ្រូពេទ្យ និង អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យឃើញថានៅលើខ្លួនសពមិនមានអ្វីក្រៅពីស្លាកស្នាមចងកនោះឡើយ។
ក្រោយពិនិត្យនិងធ្វើកោសល្យវិច្ច័យរួច ក្រុមការងារចំរុះបានប្រគល់សពជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


