ព័ត៍មានទាន់​ហេតុការណ៏
Search
អ៊ីរ៉ង់

អ៊ីរ៉ង់ និង​មហា​អំណាច​ពិភពលោក​ឈាន​ដល់​កិច្ច​ព្រមព្រៀង​​ជា​ប្រវត្ដិសាស្ដ្រ​ទៅ​លើ​សេចក្ដី​ព្រាង​ដំណោះស្រាយ​នុយក្លេអ៊ែរ

 

ប្រទេស​អ៊ីរ៉ង់​ ព្រមទាំង​មហា​អំណាច​ពិភព លោក​ទាំង​៦ បាន​ព្រមព្រៀង​លើ​សេចក្ដីព្រាង​ជា​ប្រវត្តិសាស្ត្រ​ផ្ដោត​ទៅលើ​ការ​ដោះស្រាយ​​ទប់​ទល់​ចំពោះ​បញ្ហា​នុយក្លេអ៊ែរ​របស់​ប្រទេស​​អ៊ីរ៉ង់ ​គឺជា​ការ​ទម្លាយ​មួយ​ដ៏​ធំ​ចំពោះ​ភាព​មិន​ទៅមុខ​រួច​អស់​រយៈ​ពេល​១២​ឆ្នាំ​កន្លង​មក​ហើយ បន្ទាប់​ពី​មាន​កិច្ច​ចរចា​ម៉ារ៉ាតុង នៅក្នុង​ប្រទេស​ស្វីស នោះ។

សេចក្ដី​ព្រាង​ដែល​ទទួល​បាន​ការ​ព្រមព្រៀង​រវាង​ប្រទេ​សអ៊ីរ៉ង់ និងបស្ចិម​ប្រទេស​ ដែល​នោះ​ជា​សេចក្ដី​ភ័យ​ខ្លាច​មួយ​ដ៏​យូរ​លង់​ដែលថា ក្រុង​តេអេរ៉ង់ ចង់ស្ថាបនា​គ្រាប់បែក​នុយ​ក្លេអ៊ែរ​មួយ​នោះ ​បាននាំ​ឲ្យ​មាន​ក្ដីសង្ឃឹម​ក្នុងការ​លៃ​លក​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​នៅ​តំបន់​មជ្ឈិម​បូព៌ា។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ លោក Barack Obama បានស្វាគមន៍​ទៅ​នឹងការ​យោគ​យល់​ជា​ប្រវត្ដិ​សាស្ដ្រ​ជាមួយ​នឹង​សាធារណរដ្ឋ​ឥស្លាម​ បន្ទាប់ពី​រយៈពេល​ច្រើន​ទសវត្សរ៍​នៃអាទិភាព​ ប៉ុន្ដែលោក​បាន​ទាញការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ​ថា កា​រងារ​ជាច្រើន​ទៀត​ចាំ​បាច់​ដែលនឹង​ត្រូវ​បានធ្វើ។

ពលរដ្ឋអ៊ីរ៉ង់ ដល់ទៅរាប់​រយនាក់​បាននាំគ្នា​មក​កាន់​ដង​ផ្លូវ​នានានៅក្នុង​ក្រុង​តេអេរ៉ង់ ដើម្បី​ប្រារព្ធ​ពិធី​សាទរ​ បន្ទាប់ពីកិច្ច​ព្រមព្រៀង​ត្រូវ​បាន​ប្រកាស​មក។

រដ្ឋមន្ដ្រី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក លោក John Kerry បាន​អបអរ​សាទរ​ថា​ នេះ​ជា​ទិវា​មួយ​ដ៏​មហស្ចារ្យ​ ខណៈ​ពេល​ដែល​ប្រធានា​ធិបតី​ Hassan Rouhani វិញ និយាយ​ថា សេចក្ដី​ព្រាង​នោះ​ពោរពេញ​ទៅ​ដោយ​ការ​ព្រមព្រៀង​ដែល​គួរ​តែ​ចាប់ផ្ដើម​ឡើង​ភ្លាមៗ​ជាមួយ​នឹង​កា​រ​ផ្ដោត​ទៅ​លើ​ការបំពេញ​ទៅ​ដោយ​ន័យ​របស់​វា​តាម​ឱសានវាទ​ថ្ងៃទី​៣០ ខែ​មិថុនា៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684