ព័ត៌មានជាតិ
នាំយកមូលនិធិ៦០លានរៀល ប្រគល់ជូនគ្រួសារសពមន្រ្តីកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញបាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ប្រគល់ជូនមន្រ្តីកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ ដែលបានទទួលមរណៈភាពដោយជម្ងឺដាច់សរសៃឈាមខួរក្បាល។

ថវិកាមូលនិធិរបស់គ្រួសារអាវុធហត្ថដែលត្រូវប្រគល់ជូនគ្រួសារសពមន្រ្តីដែលជាអតីតមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ មានចំនួន ៦០,០០០,០០០រៀល (ហុកសិបលានរៀល) រួមជាមួយ មី២កេស និងភេសជ្ជ:៤កេស។
សូមបញ្ចាក់ថា លោកវរសេនីយ៍ឯក សេង ឈៀង អតីតមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារបានទទួលមរណៈភាពដោយជម្ងឺដាច់សរសៃឈាមខួរក្បាល ខណៈកំពុងបំពេញកិច្ចការងារ។
មូលនិធិកងរាជអាវុធហត្ថផ្តួចផ្តើមបង្កើតឡើង ក្រោមការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។គ្រួសារមន្រ្តីករងរាជអាវុធហត្ថដែលទទួលមរណៈភាព សុទ្ធតែបានទទួលថវិកាមូលនិធិរបស់អាវុធហត្ថដូចៗគ្នា៕
អត្ថបទ ៖ វិមាន


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


