ជីវិតកម្សាន្ដ
ផលិតករ ហ៊ុយ យ៉ាឡេង ចេញមុខសុំទោសថ្នាក់ដឹកនាំសមាគមរួមគ្នាអភិវឌ្ឍន៍ដើម្បីសន្តិភាព
លោក ហ៊ុយ យ៉ាឡេង ដែលជាផលិតករភាពយន្តល្បីឈ្មោះនិងកំពុងទទួលបានការគាំទ្រតាមរយៈរឿង ដើម្បីកូន បានចេញមុខសុំទោសជាសាធារណៈដល់ថ្នាក់ដឹកនាំ សមាគមរួមគ្នាអភិវឌ្ឍន៍ដើម្បីសន្តិភាព នូវកំហុសឆ្គងរបស់ខ្លួន។
ការចេញមុខសុំទោសពីសំណាក់លោក ហ៊ុយ យ៉ាឡេង ដោយភ្លាមៗនោះបន្ទាប់ពីលោកបានយក Logoរបស់សមាគមរួមគ្នាអភិវឌ្ឍន៍ដើម្បីសន្តិភាពមកប្រើលើPosteផ្សព្វផ្សាយកម្មវិធី យុទ្ធនាការម្នាក់១ដុល្លារចែករំលែកគោរពដឹងគុណដក់វិរៈគ្រូពេទ្យកម្ពុជា ដើម្បីទ្រទ្រង់ដល់សកម្មភាពរបស់TY DAដោយមិនបានសុំការអនុញ្ញាតពីក្រុមប្រឹក្សាភិបាល របស់សមាគមរួមគ្នាអភិវឌ្ឍន៍ដើម្បីសន្តិភាពជា មុន។

លោកបន្តថាគោលបំណងរបស់លោកក្នុងការរៀបចំយុទ្ធនាការនេះ គឺដើម្បីផ្សព្វផ្សាយចែករំលែកគោរពដឹងគុណដល់វិរៈគ្រូពេទ្យកម្ពុជាទាំងអស់។ ដូច្នេះសូមថ្នាក់ដឹកនាំសមាគមរួមគ្នាអភិវឌ្ឍន៍ដើម្បីសន្តិភាព មេត្តាអភ័យទោសដល់រូបលោកផង។
សូមជម្រាបដែរថា ថ្មីៗនេះលោកស្រី ពេជ ចន្ទមុន្នី ក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)ក៏បានប្រកាសច្រានចោលការចុះផ្សាយពាក់ព័ន្ធយុទ្ធនាការ១ដុល្លារសម្រាប់វិរៈ គ្រូពេទ្យកម្ពុជាដោយលោកជំទាវបានបញ្ជាក់ថា TYDA មិនមានយុទ្ធនាការបែបនេះឡើយ៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


