Connect with us

ព័ត៌មានជាតិ

ឆេះរថយន្ដដឹកថ្នាំពេទ្យ​កណ្តាល​ក្រុង​សៀមរាប​

បានផុស

នៅ

​​​រថយន្តម៉ាក​ស្តា​រិច​( Starex) ជា​កម្ម​សិទ្ធ​របស់ក្រុមហ៊ុនMedibest ​បាន​ឆាបឆេះ​ដោយសារ​ឆ្លង​ចរន្ត​អគ្គិសនី​នៅ​ចំណុច​ផ្សារកណ្ដាលខាងមុខ​ឱសថស្ថាន​ព្រះវិហារ​។

​ហេតុការណ៍​ឆាបឆេះ​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១៤​និង​០០នាទី​ថ្ងៃទី​១៧ ​ខែមីនា​ឆ្នាំ​២០២១ ស្ថិតក្នុង​ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ទោ ដា ចំរើន អធិការនគរបាល​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា រថយន្ដឆេះនេះ​បើកបរ​​ដោយ​ឈ្មោះ ជ្រែង វៃ ភេទ​ប្រុស អាយុ២៧​ឆ្នាំ​ មានស្រុក​កំណើត ភូមិ ឈ្លី​ត​លើ ឃុំ​ខ្ជាយ​ខាងត្បូង ស្រុក​ដង​ទង​ខេត្តកំពត​។

លោក​បន្ថែមថា ការខូចខាត​អស់​រថយន្ត​ចំនួន​១គ្រឿង​ម៉ាក Starex ពណ៌​ទឹកប្រាក់ បាក់ស្លាក​លេខ ភ្នំពេញ 2Y_5865ជា​កម្ម​សិទ្ធ ក្រុមហ៊ុន​Medibest នៅ​ភ្នំពេញ ថ្នាំពេទ្យប្រហែល​២០០០​ដុល្លារ​ រថយន្ត​ខូចខាត​ទាំងស្រុង ​។​

លោក​បញ្ជាក់ថា ករណីនេះសមត្ថកិច្ច​បាន​ប្រើប្រាស់រ​យន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០១​គ្រឿង ​ហើយ មូល​ហេតុនៃ​ការឆេះ​នេះ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​នៅ​តា​ប្លូ​ខាងមុខ​រថយន្ត​៕

អត្ថបទ ៖ ​កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២៤ នាទី មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៣៦ នាទី មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៣៩ នាទី មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម