Connect with us

ព័ត៌មានជាតិ

មន្ត្រីសាលាស្រុក៣០នាក់ និង២១នាក់ផ្សេងទៀតជាប់ពាក់ព័ន្ធអ្នកវិជ្ជមានកូវីដ១៩​

បានផុស

នៅ

នាយករង​រដ្ឋបាល​សាលាស្រុក​បាធាយ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១​នេះ បាន​ឲ្យ​ដឹងថា លោក យួន វណ្ណៈ អាយុ ៥១​ឆ្នាំ មាន​តួនាទី អនុប្រធាន​ការិយាល័យ សង្គមកិច្ច និង​សុខមាលភាព​សង្គម និងប្រពន្ធ​ឈ្មោះ ជា ស្រីមុំ រស់នៅ​ភូមិ​-​ឃុំ​-​ស្រុក​បាធាយ ខេត្តកំពង់ចាម បាន​ជាប់​ពាក់ព័ន្ធ​និង​កូនប្រុស​បង្កើត​ដែលមាន​ផ្ទុក វិជ្ជមាន​កូ​វីដ​-១៩​។​

លោក​បន្តថា នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១​នេះ លោក យួន វណ្ណៈ បានមក​រាយ​ការណ៍ដល់​រដ្ឋបាល​ស្រុក​បាធាយ​ថា កាលពី​ថ្ងៃទី១២ ខែមីនា ឆ្នាំ​២០២១ កូនប្រុស​របស់គាត់​ម្នាក់​ឈ្មោះ មាន សុវណ្ណ​ណែ​ត អាយុ២០​ឆ្នាំ ធ្វើការ​នៅ​ភ្នំពេញ ហើយ​ពួកគាត់​ទាំងពីរ​នាក់​ឪពុក​កូន​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​គ្នា​នៅ​កន្លែងធ្វើការ​របស់ សុវណ្ណ​ណែ​ត នៅ​ភ្នំពេញ ហើយ​ពេលនោះ សុវណ្ណ​ណែ​ត មិន​បាន​មក​ស្រុក​ជាមួយ​រូបគាត់​ទេ ប៉ុន្តែ​គេ​បាន​ផ្ញើ​លុយ​សម្រាប់​ចងដៃ​ការ​បងប្អូន​តាមរយៈ​រូបគាត់​ជា​ឪពុក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លុះដល់​យប់​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ២០២១ សុវណ្ណ​ណែ​ត បាន​ទូរស័ព្ទ​មក​ប្រាប់​រូបគាត់​ថា សុវណ្ណ​ណែត មាន​ផ្ទុក​វិជ្ជមាន​កូ​វីដ​-១៩ ហើយ​ពេលនេះ​គេ​កំពុង​សម្រាក​ព្យាបាល​នៅ​សណ្ឋាគារ​មួយ​នៅ​ភ្នំពេញ​។​

បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ អាជ្ញាធរ​ស្រុក​បាធាយ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ លោក​បាន​ចាត់​ឲ្យ​អាជ្ញាធរ​ស្រុក និង​មន្ត្រី​សុខាភិបាល​ចុះទៅ​ដល់ផ្ទះ​របស់លោក យួន វណ្ណៈ ដើម្បី​ធ្វើការ​សាក​សួរ​ព័ត​មាន​បន្ថែម ជាពិសេស​អ្នកពាក់ព័ន្ធ​ក្នុងកំឡុងពេល​ដែល​លោក យួន វណ្ណៈ មកពី​ជួប​កូនប្រុស​របស់គាត់​វិញ​។​

ខណៈនោះ លោក យួន វណ្ណៈ បាន​ប្រាប់​ឲ្យ​អាជ្ញាធរ​ដឹងថា រូបគាត់​មិនបាន​ទៅ​ដើរលេង​ខាងក្រៅ​ទេ ទាំង​កាល​ទៅ​ភ្នំពេញ និង​ពេលមកដល់​ស្រុក​បាធាយ​វិញ​។ ប៉ុន្តែ​ធ្លាប់បាន​ទៅ​ជួយ​លក់ដូរ​ប្រពន្ធ​ក្នុង​មន្ទីរពេទ្យបង្អែក ស្រុក​បាធាយ និង​ទៅធ្វើ​ការ​នៅ​ការិយាល័យ​របស់គាត់​នៅ​សាលាស្រុក​បាធាយ​។​

លោក យួន វណ្ណៈ បន្តថា ចំពោះ​អ្នក​ដែល​ប្រាស្រ័យ​ទាក់ទង​ជិតស្និទ្ធ ជាមួយ​រូបគាត់​គឺមាន​តែ​អ្នកស្រី ជា ស្រីមុំ ដែលជា​ប្រពន្ធ​របស់គាត់ ក្រៅពីនេះ​មាន​មនុស្ស​៣០​នាក់​ផ្សេងទៀត បាន​ប្រាស្រ័យ​ទាក់ទង​ដោយ​ប្រយោល​ប៉ុណ្ណោះ​។​

ដោយឡែក​អ្នកពាក់ព័ន្ធ ក្នុង​ចន្លោះ​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១ តាមរយៈ​នៃ​ការ​ស្រាវ​ជ្រាវ​របស់​អាជ្ញាធរ​បាន​រកឃើញថា អ្នកពាក់ព័ន្ធជាមួយឈ្មោះ​ខាងលើ​មាន​សរុប៥១​នាក់ ក្នុងនោះ​មន្ត្រីរាជការ​សាលាស្រុក៣០​នាក់ និង​អ្នកពាក់ព័ន្ធ​ជាមួយ​អ្នកស្រី ជា ស្រីមុំ មាន​២១ នាក់ ។

ពេលនេះ អ្នក​ជាប់ពាក់ព័ន្ធទាំង៥១ នាក់​ខាងលើ ត្រូវបាន​អាជ្ញាធរ និង​មន្ត្រី​សុខាភិបាល​តម្រូវ​ឲ្យ​ធ្វើ​ចត្តា​លី​ស័ក នៅតាម​ផ្ទះ​រៀងៗ​ខ្លួន ក្រោម​ការជួយឧបត្ថម្ភ ជ្រុំ​ជ្រែង ពី​គណៈកម្មការ​ខេត្ត ប្រយុទ្ធ​ប្រ​ឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ដែលមាន​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាល ខេត្តកំពង់ចាម ជា​ប្រធាន​។​

លោក ផេ​ន សុផល អភិបាល​នៃ​គណៈ​អភិបាលស្រុក​បាធាយ បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​១៧​ខែមីនា ឆ្នាំ​២០២១​នេះ មន្ត្រី​សាលាស្រុក​មួយចំនួនធំ តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល​១៤ ថ្ងៃ ដូច្នេះ​ក្នុង​រយៈ​ពេលនេះ​រដ្ឋបាល​ស្រុក​ពុំមាន​មន្ត្រី​គ្រប់គ្រាន់​សម្រាប់​បម្រើសេវា​សាធារណៈ​ជូន​បងប្អូន​ប្រជា​ពលរដ្ឋ​ដូច​សព្វមួយដង​ទេ ។​

ហេតុនេះហើយ​រដ្ឋបាល​ស្រុក​បាធាយ សូមមេត្តា​អធ្យាស្រ័យ​ចំពោះ​ការបម្រើ​សេវាសាធារណៈ​មាន​ការ​យឺតយ៉ាវ​នៅក្នុង​កំឡុងពេល​មន្ត្រី​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ។​

សូមជម្រាបថា​ មកដល់ពេលនេះ អ្នក​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ ត្រូវបាន​អាជ្ញាធរ និង​មន្ត្រី​សុខាភិបាល​បញ្ជូនទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២ ក្រុង​កំពង់ចាម​៕

អត្ថបទ ៖ ហុង ម៉េង​ហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម