Connect with us

ព័ត៌មានជាតិ

ផ្ទុះកូវីដនៅក្លិប​ហាត់ប្រាណមួយ​នៅ​បឹង​ត្របែក សូម​អ្នកពាក់ព័ន្ធ​​ទៅធ្វើតេស្ត​បន្ទាន់

បានផុស

នៅ

សេចក្តីជូនដំណឹង​របស់​ក្រសួង​សុខាភិបាលបាន​ប្រកាស​ ឲ្យ​អ្នកពាក់ព័ន្ធក្លិប​ហាត់ប្រាណ​ហ៊្វីតហ្សូន (Fit-Zone) មានទីតាំង​នៅលើផ្លូវ ៤៥០ សង្កាត់បឹង​ត្របែក ខណ្ឌចំការមន ត្រូវ​ទៅធ្វើតេស្ត​បន្ទាន់នៅ​មណ្ឌលសុខភាពចាក់អង្រែ​ មន្ទីរ​ពេទ្យខ្មែរសូវៀត​ និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្ត ក្រោយ​រកឃើញអ្នកមាន​វិជ្ជមាន​កូវីដ ១៩ បាន​ចូល​ទៅ​ក្លិបហាត់ប្រាណនៅ​ទីនោះ។

សេចក្តីជូនដំណឹង​បានណែនាំ​អ្នកមាន​រោគសញ្ញា​ដូចជា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬដកដង្ហើម​ខ្លីៗ និង​ធ្លាប់​ចេញ​ចូល​និងពាក់ព័ន្ធក្លិបហ៊្វីតហ្សូនពីថ្ងៃ ០១ ដល់ទី ១២ មីនា ២០២១ ទៅ​ធ្វើ​តេស្តនៅមន្ទីរពេទ្យ​ដែលបាន​កំណត់ និង​ត្រូវពាក់ម៉ាសជា​ប្រចាំ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម