Connect with us

ព័ត៌មានជាតិ

វី ឌីណែត៖ “ម៉ាក់ស្លាប់ សព​ម៉ាក់ ក៏​ខ្ញុំ​មិនអាចចេញទៅធ្វេីបុណ្យបានដែរ”

បានផុស

នៅ

“ខ្ញុំលែងមានម៉ាក់ហៅទៀតហើយ សូមម៉ាក់ទៅអោយបានសុខ ម៉ាក់កុំបារម្មណ៍ណាកូននឹងនៅមេីលថែប៉ា និងអ្នកផ្ទះយើងកូននឹងរឹងមាំ”។ សារដ៏រំជួល​ចិត្តរបស់​តារាចម្រៀង កញ្ញា វី ឌីណែត ក្រោយ​ឮដំណឹង​ម្តាយ​បានទទួល​មរណៈភាព​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀង​ដែលកំពុងព្យាបាល​ជំងឺកូវីដ ១៩ ថ្លែង​ទៀត​ថា៖ “សូម្បីតែមុខជាលេីកចុងក្រោយក៏មិនបានឃេីញ ម៉ាក់ឈឺក៏កូនៗមិនអាចទៅមេីលថែ ម៉ាក់ខូចហេីយក៏មិនអាចឃេីញ សូម្បី​តែសពក៏មិនអាចចេញទៅធ្វេីបុណ្យបាន សូមអោយវិញ្ញាណក្ខន្ធម៉ាក់ទៅកាន់សុខគតិភពផងចុះ”។

មក​ដល់ពេលនេះ​មិនទាន់​មានការ​បញ្ជាក់​យ៉ាងណា​ពី​ក្រសួង​សុខាភិបាលជុំវិញការ​ស្លាប់​របស់​ម្តា​យ​តារា​ចម្រៀង​រូប​នេះ។

គួរ​បញ្ជាក់​ថា ម្ដាយរបស់ កញ្ញា វី ឌីណែត ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅសណ្ឋាគារ The Great Duke បន្ទាប់ពីរកឃើញថា មានវិជ្ជមានកូវីដ១៩។ ក្នុងពេល​​សម្រាកព្យាបាល ស្ថានភាពជំងឺ​ម្តាយ​របស់​នាង​កាន់តែធ្ងន់ធ្ងរខ្លាំង ហើយ​ត្រូវបានក្រុម​គ្រូពេទ្យ​បញ្ជូនទៅសង្គ្រោះបន្ទាន់។

តាម​ប្រភព​ពី​កញ្ញាវី ឌីណែត ម្តាយ​របស់​នាង​ដែលស្លាប់​ក្រោយ​ឆ្លង​កូវីដ ក៏​មានជំងឺ​ប្រចាំ​កាយផងដែរ។ ក្រៅពីនាង វី ឌីណែត និង​ម្តាយ​ឆ្លងកូវីដ ១៩ លោក​ហួរ ឡាវី តារា​ចម្រៀងជើងចាស់​និង​ជាឪពុករបស់តារាចម្រៀង​រូប​នេះ ការ​​ធ្វើ​តេស្ត​សំណាកលើក​ដំបូង​​ ទទួលលទ្ធផល​អវិជ្ជមាន ប៉ុន្តែ​គ្រូពេទ្យនៅ​បន្ត​​​តាមដាន​បន្ត​ទៀត។

កម្ពុជា​បានប្រកាស​ករណី​ស្លាប់​លើក​ដំបូង​ដោយជំងឺកូវីដ លើ​បុរសជនជាតិខ្មែរម្នាក់ដែលជាអ្នកបើកបរឱ្យថៅកែជាជនជាតិចិន នៅខេត្តព្រះសីហនុ។ នេះ​ជាករណីស្លាប់លើកដំបូងនៅកម្ពុជា ចាប់តាំងពីជំងឺនេះបានឆ្លងនៅក្នុងប្រទេសកាលពីដើម​ឆ្នាំ​២០២០។

ជនរងគ្រោះ​មាន​អាយុ៥០ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង១០និង៤០នាទីព្រឹក។ បុរសដែលស្លាប់នេះរស់នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ  បានឃើញឆ្លងជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងមក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម