Connect with us

ព័ត៌មានជាតិ

ពី​មន្ទីរពេទ្យ​រុស្សី លម្អិត​បន្ថែម​ករណីស្លាប់​ម្តាយ​តារាចម្រៀង វី ឌីណែត

បានផុស

នៅ

ភ្នំពេញ៖ លោក សាស្តា្រចារ្យ ងី​ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានឲ្យដឹងនៅរសៀលថ្ងៃនេះថា ម្តាយ វី ឌីណែតដែលជា តារាចំរៀងប្រចាំផលិតកម្មហង្សមាសបានស្លាប់ដោយសារជំងឺកូវីដ១៩ ហើយត្រូវធ្វើការបូជាជាបន្ទាន់ផងដែរ។

ម្តាយ វី ឌីណែតដែលជា តារាចំរៀងប្រចាំផលិតកម្មហង្សមាសបានស្លាប់នៅថ្ងែទី១៩ខែមីនាឆ្នាំ២០២១នេះនៅវេលាម៉ោង១១និង៤៥នាទីព្រឹកនៅមន្ទីរពេទ្យមិត្តខ្មែរសូវៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក៏ដោយលោក ស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលមិនបានបញ្ជាក់ថាតើអ្នកជំងឺដែលស្លាប់នោះស្លាប់ដោយសារជំងឺកូវីដ១៩ឬយ៉ាងណានោះទេ ដោយរង់ចាំសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសិន។

លោកស្រីបានមានប្រសាសន៍ថា អ្នកជំងឺដែលស្លាប់នោះមានឈ្មោះ ងឿន សុថានី ភេទស្រី អាយុ៦២ឆ្នាំមានតេស្តវិជ្ជមានកូវីដ១៩នៅថ្ងៃទី១០ខែមីនាឆ្នាំ២០២១ ហើយត្រូវបានបញ្ជួនមកមន្ទីរពេទ្យខ្មែរសូវៀតនៅថ្ងែ១៧ខែមីនាឆ្នា២០២១ ពាក់ព័ន្ធនឹងអ្នកជំងឺហត់ខ្លាំង និងខ្វះអ៊ុកស៊ីហ្សែន ។ ជាងនេះទៀតអ្នកជំងឺមានជំងឺប្រចាំកាយជាច្រើនដូចជាជំងឺទឹកនោមផ្អៃម លើសឈាម និងជំងឺធាត់ខ្លាំង។

លោកជំទាវបានបន្តទៀតថា អ្នកជំងឺមានរលាកសួតទាំងសងខាងធ្ងន់ធ្ងរនិងខ្វះអ៊ុកស៊ីហ្សែនខ្លាំង មានសញ្ញាស្លោកបេះដូង និងខ្សោយបេះដូងស្រួចស្រាវធ្ងន់ធ្ងរ។ គ្រូពេទ្យបានប្រើម៉ាស៊ីនជំនួយដង្ហើម VNI មិនជោគជ័យត្រូវដាក់Intubation នៅថ្ងែ១៧ខែមីនាឆ្នាំ២០២១នៅវេលាម៉ោង៩និង៤០នាទីយប់។ ក្រោយមកអ្នកជំងឺបានស្លាប់នៅថ្ងែទី១៩ខែមីនាឆ្នាំ២០២១នេះនៅវេលាម៉ោង១១និង៤៥នាទីព្រឹកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

យ៉ាងណាក៏ដោយរហូតមកដល់ពេលនេះក្រសួងសុខាភិបាលនៅមិនទាន់បានប្រកាស ពីការស្លាប់របស់ម្តាយតារាចំរៀងវីដាណែតដោយសារជំងឺកូវីដ១៩ឬជំងឺប្រចាំកាយនៅឡើយទេ។ប្រសិនបើស្លាប់ដោយសារជំងឺកូវីដ១៩មែននោះវាជាករណីទិ២ហើយដែលកម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ដែលករណីទី១ជាជនជាតិខ្មែរ មានអាយុ៥០ឆ្នាំ មានទីលំនៅ នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបរឲ្យថៅកែជនជាតិចិននៅខេត្តព្រះសីហនុ ដែលមានផ្ទុកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។បុរសនេះបានស្លាប់នៅវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី១១ ខែមីនាឆ្នាំ២០២១នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម