Connect with us

ព័ត៌មានជាតិ

បញ្ជូន​ស្ត្រី​ជនជាតិ​ថៃ​២​នាក់ ​ទៅនាយកដ្ឋាន​ជំនាញ​អនុវត្តតាម​ច្បាប់​ ក្រោយ​ធ្វើ​ច​ត្តា​ឡី​ស័ក​រួច

បានផុស

នៅ

បាត់ដំបង ៖ មន្ត្រី​នគរបាល​នៃ​ស្នងការ​ខេត្ត​នៅ​រសៀល​ថ្ងៃទី​១៩​ ខែមីនា​ ឆ្នាំ​២០២១​នេះ ​បាន​ឲ្យ​ដឹងថា ស្ត្រី​ជា​ជនជាតិ​ថៃ​២​នាក់​ចំនួន​០២​នាក់ ដែល​បាន​លបលួច​ឆ្លងដែន​ចូលមក​ប្រទេស​កម្ពុជា​ត្រូវបាន​មន្ត្រី​មន្ទីរ​សុខាភិបាល​ប្រគល់​មក​សមត្ថកិច្ច​ ដើម្បី​បន្ត​នីតិវិធី​ក្រោយ​ធ្វើ​ច​ត្តា​ឡី​ស័ក​រួចរាល់​ជាមួយនឹង​លទ្ធផល​កូ​វី​១៩​អវិជ្ជមាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​នៃ​អធិការ​ស្រុក​សំពៅ​លូន​បាន​ឲ្យ​ដឹង​ថា ​ស្ត្រី​ជា​ជនជាតិ​ថៃ​២​នាក់​ខាងលើ​ បាន​លួច​ចូលមក​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​ កាលពី​ថ្ងៃទី​៤​ខែមីនា​ឆ្នាំ​២០២១​ក៏​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន​ឃាត់ខ្លួន​សាកសួរ​និង​នាំទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ស្របតាម​វិធាន​សុខាភិបាល​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ស្រុក​សំពៅ​លូន​។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​កាលកំណត់​និង​មិន​មាន​ពាក់ព័ន្ធ​ករណី​Covid១៩​ទេនោះ​មន្ត្រី​សុខាភិបាល​បានប្រគល់​រូប​គាត់​មក​ឲ្យ​សមត្ថកិច្ច​នគរបាល​ផែន​ជំនាញ​អត​ន្តោ​ប្រវេសន៍​បន្ត​អនុវត្ត​តាមច្បាប់​។​ ស្ត្រី​ទាំង​២​នាក់​ខាងលើនេះ​រួម​មាន ១,​ឈ្មោះ​ណាប់​.​ផានិត ​ភេទ​ស្រី ​អាយុ​២៥ឆ្នាំ​ រស់នៅ​ប្រទេស​ថៃ​(​ជនជាតិ​ថៃ​)២,​ឈ្មោះ​សុ​.​ផា​ផន​ ភេទ​ស្រី ​អាយុ​២៣​ឆ្នាំ​ រស់នៅ​ប្រទេស​ថៃ​(​ជនជាតិ​ថៃ​)​។

មន្ត្រី​នៃ​ស្នងការ​ខេត្ត​បាន​បញ្ជាក់ដែរថា ​រសៀល​ថ្ងៃទី​១៩ ​ខែមីនា​នេះ​ មន្ត្រី​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត​កំពុង​ត្រូវ​បាន​រៀបចំ​ឯកសារ​ដើម្បី​បញ្ជូន​អ្នក​ទាំង​២​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ដើ​ម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

ដោយ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម