ព័ត៌មានជាតិ
សំណុំរឿងខ្ចីលុយចងកាជាង២លានដុល្លារ ចាប់ខ្លួនអ្នកចេញសែកស្អុយ
ភ្នំពេញ ៖ នៅពីព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនស្ត្រីម្នាក់មកសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធករណី(មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន)ពោលគឺចេញមូលប្បទានប័ត្រអត់សាច់ប្រាក់(សែកស្អុយ)ជាង២លានដុល្លារអាមេរិក ។
ជនសង្ស័យរូបនេះមានឈ្មោះ លី ស៊ីវហ៊ុង អាយុ៣៣ឆ្នាំ មុខរបរជាពាណិជ្ជករនាំសម្ភារៈជាគ្រឿងតុបតែងផ្ទះបាយ មកពីប្រទេសកូរ៉េ នឹងមានអាសយដ្ឋានស្នាក់នៅភូមិ៤ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ដើមចមបណ្តាលឲ្យសមត្ថកិច្ចនាំខ្លួនពាណិជ្ជករវ័យ ក្មេងរូបនេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមប្រភពព័ត៌មានបានឲ្យដឹងថា ដើមបណ្តឹងឈ្មោះ ហេង ស្រីពៅ បានទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្តឹងពីឈ្មោះ លី ស៊ីវហ៊ុង។
តាមពាក្យបណ្តឹងបានបញ្ជាក់ថា ជនរងគ្រោះបានស្គាល់ឈ្មោះ លី ស៊ីវហ៊ុង តាមរយៈមិត្តភ័ក្តរយៈពេលជាង៥ឆ្នាំ។ ក្រោយពីបានស្គាល់ នឹងរាប់អានគ្នាមក ឈ្មោះ លី ស៊ីវហ៊ុង តែងតែបង្ហាញពីមុខរបររកស៊ីនាំចូលនូវសម្ភារៈផ្ទះបាយទំនើបៗ មកពីប្រទេសកូរ៉េ ដូចជា ចាន ឆ្នាំង នឹងគ្រឿងជ័រច្រើនប្រភេទ យកមកបោះដុំ នឹងលក់រាយលើទីផ្សារក្នុងប្រទេសកម្ពុជា។ លុះអំឡុងខែតុលា ឆ្នាំ២០១៧ ឈ្មោះ លី ស៊ីវហ៊ុង ក៏បានទៅរកខ្ចីប្រាក់ដើមបណ្តឹងចំនួន៤០ម៉ឺនដុល្លារអាមេរិក ដើម្បីយកទៅធ្វើដើមទុនវិយោគ បន្ថែមលើមុខរបរនោះ។
ជាង៥ឆ្នាំកន្លងមកនេះ ដោយយល់ឃើញថា លី ស៊ីវហ៊ុង ជាមនុស្សរាប់អានគ្នា នឹងពាណិជ្ជករម្នាក់គួរឲ្យជឿទុកចិត្ត លើមុខជំនួញរបស់គាត់ ទើបដើមបណ្តឹងសម្រេចចិត្តឲ្យឈ្មោះ លី ស៊ីវហ៊ុង ខ្ចីប្រាក់។ ក្រោយពេល លី ស៊ីវហ៊ុង បានខ្ចីប្រាក់ពីជនរគ្រោះយកទៅប្រកបមុខរបររកស៊ីហើយ ជនសង្ស័យតែងតែយកប្រាក់នោះ មកទូទាត់ឲ្យដើមបណ្តឹងវិញដោយគ្មានផលលំបាកទេ ទង្វើទាំងអស់នោះ ហើយបានធ្វើឲ្យជនរងគ្រោះកាន់តែមានទំនុកចិត្ត។ លុះដល់អំឡុងឆ្នាំ២០២០ ឈ្មោះ លី ស៊ីហ៊ុង បានទៅសុំខ្ចីប្រាក់ពីជនរងគ្រោះជាង១លាន(១៥៥.៥៩៧.១) ដុល្លារអាមេរិកទៀត ពេលនោះជនរងគ្រោះក៏យល់ព្រមឲ្យខ្ចីដែរ ដែលជនសង្ស័យបានអះអាង ធ្វើកិច្ចសន្យាធានា នឹងទទួលស្គាល់លើបំណុលទាំងអស់នោះផងដែរ។ បន្ទាប់មកឈ្មោះ លី ស៊ីវហ៊ុង ចេះតែទៅខ្ចីប្រាក់ពីដើមបណ្តឹងបន្តទៀត ដែលបំណុលចាស់មិនទាន់បានសងមកវិញផង សរុបទាំងបំណុលថ្មីប្រមាណជាង២លាន(២១២.៥២០. ០)ដុល្លារអាមេរិក ខណៈពេលនោះជនសង្ស័យក៏បានចេញមូលប្បទានប័ត្រ(សែក)ចំនួន១៣សន្លឹក ឲ្យជនរងគ្រោះទៅបើកនៅធនាគារមួយ នឹង២សន្លឹក ទៅបើកនៅធនាគារមួយទៀត ដោយបានកំណត់ថ្ងៃខែត្រឹមត្រូវ ដែលសែកនីមួយៗ មានដាក់ចំនួនទឹកប្រាក់ខុសៗ គ្នា នឹងកាលបរិច្ឆេទឲ្យទៅបើកប្រាក់នោះក៏ខុសថ្ងៃខែគ្នាដែរ។
លុះដល់ថ្ងៃកំណត់ជនរងគ្រោះបានយកសែកទាំង១៥ សន្លឹក ដែលចេញដោយឈ្មោះ លី ស៊ីហ៊ុង នោះ ទៅបើកនៅធនាគារ ស្រាប់តែខាងធនាគារបញ្ជាក់មកវិញថា មូលប្បទានប័ត្រទាំងនេះពុំមានសាច់ប្រាក់ទេ ពោលគឺជាសែកស្អុយទាំងអស់។ ក្រោយពេលធនាគារបញ្ជាក់មកវិញដូច្នេះហើយ ជនរងគ្រោះក៏បានទាក់ទងទៅជនសង្ស័យឈ្មោះ លី ស៊ីវហ៊ុង ដើម្បីជួបគ្នាដោះស្រាយចំពោះបំណុលនោះវិញ ប៉ុន្តែជនសង្ស័យបានសន្យាថ្ងៃនេះថ្ងៃនោះ នឹងដល់ដំណាក់កាលចុងក្រោយជនសង្ស័យបានប្លុកលេខទូរសព្ទជនរងគ្រោះមិនអាចឲ្យទាក់ទងបាន នឹងចេតនាគេចវេសពីបំណុលនោះទៀតផង។ អង្គហេតុដូចបានរៀបរាប់ខាងលើនេះហើយ ទើបជនរងគ្រោះបានដើរទៅរកផ្លូវច្បាប់ ដើម្បី ឲ្យជួយចាត់ការលើសំណុំរឿងនេះ ក៏សម្រេចទៅប្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
បន្ទាប់ពីមានពាក្យបណ្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថ បានកោះអញ្ជើញជនសង្ស័យឲ្យចូលខ្លួនមកដោះស្រាយលើបណ្តឹងនោះ ប៉ុន្តែដោយការមិនត្រូវរ៉ូវគ្នា ទើបសំណុំរឿងបានបញ្ជូនមកតុលាការ៕
ដោយ ៖ មករា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះ យីនស៊ីង ដ៏ខ្លាំង នឹងហោះទៅវាយប្រហារវៀតណាម ចុងសប្តាហ៍នេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ការសិក្សាថ្មី! ភពអ៊ុយរ៉ានូស អាចឲ្យមនុស្សរស់នៅបាន