ជីវិតកម្សាន្ដ
ហួសចិត្ត ! ណុប បាយ៉ារិទ្ធ កំពុងជួបទុក្ខហើយបែរជួបរឿងបែបនេះទៀត
ភ្នំពេញ ៖ តារាចម្រៀងទ្រនំហង្សមាស ខណៈពេលនេះកំពុងជួបទុក្ខដោយត្រូវសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យក៏ស្រាប់តែជួបរឿងដ៏គួរហួសចិត្តខ្លាំង បន្ទាប់ពីត្រូវបានជនអនាមិកមកលួចបង្កើតផេកក្លែងបន្លំដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
លោក ណុប បាយ៉ារិទ្ធបានថ្លែងសារអំពាវនាវដល់មហាជនថាខ្ញុំបាទ ណុប បាយ៉ារិទ្ធ (Nop Bayya reth) សូមជម្រាបថាទាំងអស់នេះគឺសុទ្ធសឹងតែជាអាខោននិងផេកក្លែងក្លាយក្លែងបន្លំជារូបខ្ញុំបាទទាំងអស់ មិនមែនជាអាខោនឬផេកពិតរបស់ខ្ញុំបាទឡើយ។
លោកបន្តថា អរគុណម្ចាស់ផេកនិងអាខោន ដែលមានទឹកចិត្តស្រលាញ់ចូលចិត្តរូបខ្ញុំបាទខ្ញុំពិតជាអរគុណណាស់តែសូមកុំយកការស្រលាញ់ចូលចិត្តរបស់បងប្អូនមកក្លែងបន្លំដូច្នេះ។ ខ្ញុំមិនមានចិត្តចង្អៀតចង្អល់ទេតែខ្ញុំមិនចង់ឃើញបញ្ហាណាមួយដែលកើតឡើងនៅថ្ងៃមុខទៅលើអាខោនឬផេកក្លែងក្លាយដែលមានឈ្មោះខ្ញុំ តែមិនមែនជាខ្ញុំបានបង្កបញ្ហាណាមួយដែលកើតឡើងជាយថាហេតុមិនអាចដឹងទុកមុន។
លោក ណុប បាយ៉ារិទ្ធបន្ថែមទៀតថា សង្ឃឹមបងប្អូនដែលក្លែងបន្លំជាខ្ញុំនឹងយល់បើបងប្អូនស្រលាញ់ចូលចិត្តមែន សូមប្រើឈ្មោះថាfans ឬfans ផេក ហើយបើស្រលាញ់ពិតមិនចាំបាច់បងប្អូនទាល់តែក្លែងបន្លំជាខ្ញុំបាទទេ សូមសម្តែងនូវភាពស្មោះត្រង់ ត្រង់ៗតែម្តងទៅជៀសវាងការភូតកុហក សង្ឃឹមថាយល់៕
ដោយ ៖ ចាន់រ៉ា
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ