Connect with us

ព័ត៌មានជាតិ

ចុះយក​សំណាក​ក្រុមគ្រួសារ​បុរស​បម្រើការ​នៅ​ទូរទស្សន៍​ហង្ស​មាស​ចំនួន​៧​នាក់​ទាំង​កណ្តាលយប់​

បានផុស

នៅ

​ក្រុមគ្រូពេទ្យ​បង្អែក​ខណ្ឌ​ច្បារអំពៅ ដឹកនាំ​ដោយ​លោក​ ហ៊​ត គឹម​នី អភិបាលរងខណ្ឌ​បាន​ចុះ​ទៅយក​សំណាក​មនុស្ស​៧​នាក់​ពាក់​ព័ន្ធនឹង​បុរស​ម្នាក់​វ័យ​៥៧​ឆ្នាំ​ ដែល​បម្រើការ​នៅ​ស្ថានីយ៍ទូរទស្សន៍​ហង្ស​មាស​ដែលមាន​វិជ្ជមាន​កូ​វីដ​១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ ហ៊​ត គឹម​នី បាន​ឲ្យ​ដឹងថា ​ការចុះ​យក​សំណាក​មនុស្ស​ចំនួន​៧​នាក់​ទាំង​កណ្តាលយប់​ថ្ងៃទី​២១​ខែមីនា​នេះ​ គឺ​ស្ថិត​នៅផ្ទះ​គ្នាន​លេខ​ភូមិ​ចុង​ព្រែក សង្កាត់​ព្រែក​ឯង​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​ពាក់​ព័ន្ធនឹង​បុរស​មាន​វ័យ​៥៧​ឆ្នាំ​បាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩​ ខ​ណៈដែល​បុរស​ខាងលើ​បម្រើការ​ងារ​នៅ​ស្ថានីយ៍ទូរទស្សន៍​ហង្ស​មាស​។​

លោក​អភិបាលរងខណ្ឌ​បាន​បញ្ជាក់ថា ​បន្ទាប់​ពីយ​ក​សំណាក​មនុស្ស​ទាំង​៧​នាក់​រួចមក​ ក្រុមគ្រូពេទ្យ​បានសម្រេច​ឲ្យ​មនុស្ស​ទាំង​៧នាក់​កុំ​ចេញ​ក្រៅ​ផ្ទះ​គឺ​នៅ​ធ្វើ​ច​ត្តា​ឡី​សក័ ឲ្យគ្រប់១៤​ថ្ងៃ​។​ តែបើ​យក​សំណាក​ទៅរក​ឃើញ​មាន​វិជ្ជមាន​កូ​វីដ​១៩​នោះ ​គឺ​គ្រូពេទ្យ​នឹង​ដឹក​យកទៅ​ព្យាបាល​ជា​បន្ត​៕

អត្ថបទ ៖ ​ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម