ព័ត៌មានអន្ដរជាតិ
វៀតណាម រកមិនឃើញការឆ្លងកូវីដសូម្បី មួយករណីជាលើកដំបូងក្នុងរយៈពេលជិត២ខែ
ក្រសួងសុខាភិបាលវៀតណាមបានរាយការណ៍ថា មិនមានករណីជំងឺកូវីដ១៩ក្នុងសហគមន៍ ឬករណីនាំចូលទេកាលពីថ្ងៃអាទិត្យ ដែលនេះជាការរកមិនឃើញសូម្បីមួយករណីជាលើកដំបូងក្នុងរយៈពេលជិត២ខែ។
ប្រទេសនេះ ត្រូវរងគ្រោះដោយរលកថ្មីនៃការឆ្លងក្នុងសហគមន៍កាលពីថ្ងៃទី២៧ខែមករា បន្ទាប់ពីបានឆ្លងកាត់រយៈពេលជិត២ខែ ដោយមិនបានរកឃើញករណីក្នុងសហគមន៍ណាមួយទាល់តែសោះ។
ចាប់តាំងពីពេលនោះមក ក្រសួងសុខាភិបាលបានប្រកាសពីការឆ្លងបន្ថែមនៃករណីក្នុងសហគមន៍ ឬនាំចូលជារៀងរាល់ថ្ងៃ រាប់បញ្ចូលទាំងការឆ្លងក្នុងសហគមន៍សរុបចំនួន ៩០៨ករណី។
ស្របពេលជាមួយគ្នានោះដែរ ក្រសួងសុខាភិបាលបាននិយាយថា មនុស្សចំនួន ១,៤៤៦នាក់បន្ថែមទៀត ត្រូវបានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩កាលពីថ្ងៃសៅរ៍។
មនុស្សសរុប ៣២,៣៦១នាក់ ត្រូវបានចាក់វ៉ាក់សាំងគិតត្រឹមម៉ោង៤រសៀល ថ្ងៃអាទិត្យ។
AstraZeneca គឺជាវ៉ាក់សាំងតែមួយគត់ដែលប្រទេសវៀតណាមកំពុងចាក់។ ប្រទេសនេះបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនៅថ្ងៃទី៨ខែមីនា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Tuoi Tre
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ