Connect with us

ព័ត៌មានអន្ដរជាតិ

បោះឆ្នោតទើបបានមួយថ្ងៃ មេបក្សប្រឆាំងធំបំផុតរបស់កុងហ្គោ ស្លាប់ដោយសារកូវីដ

បានផុស

នៅ

លោក Guy Brice Parfait Kolelas ដែលជាបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រឆាំងធំបំផុត នៅក្នុងការបោះឆ្នោតរបស់សាធារណរដ្ឋកុងហ្គោ បានទទួលមរណភាព មួយថ្ងៃបន្ទាប់ពីប្រទេសនេះរៀបចំការបោះឆ្នោត។

This image has an empty alt attribute; its file name is image_2021-03-22_13-12-19-1024x576.png
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានយុទ្ធនាការរបស់លោក ឈ្មោះ Christian Cyr Rodrigue Mayanda បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទនេះថា លោក Kolelas ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមុនការបោះឆ្នោតមួយថ្ងៃ ហើយបានទទួលមរណភាពដោយសារជំងឺកូវីដ១៩ ខណៈពេលដែលលោកត្រូវបានគេនាំទៅកាន់ប្រទេសបារាំងដើម្បីព្យាបាល។

លោក Mayanda បន្ថែមថា លោក Kolelas បានស្លាប់នៅក្នុងយន្តហោះពេទ្យ ដែលមកទទួលយកលោកពីទីក្រុង Brazzaville កាលពីរសៀលថ្ងៃអាទិត្យ។

This image has an empty alt attribute; its file name is 117651450_gettyimages-516164616.jpg

កាលពីថ្ងៃសៅរ៍ សមាជិកគ្រួសារម្នាក់បានប្រាប់ Associated Press ថា លោក Kolelas កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យឯកជនមួយក្នុងរដ្ឋធានី Brazzaville បន្ទាប់ពីឆ្លង កូវីដ។

លោក Kolelas បានលុបចោលព្រឹត្តិការណ៍យុទ្ធនាការឃោសនាបោះឆ្នោតចុងក្រោយរបស់លោកកាលពីថ្ងៃសុក្រ បន្ទាប់ពីប្រាប់អ្នកយកព័ត៌មានថា លោកខ្លាចថាខ្លួនឯងមានជំងឺគ្រុនចាញ់។

គួរបញ្ជាក់ថា លោក Kolelas បានទទួលបរាជ័យក្រោមថ្វីដៃរបស់មេដឹកនាំ Denis Sassou Nguesso ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ ដោយមានសំឡេងឆ្នោតត្រឹម១៥ភាគរយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ ក្រសួង​សុខាភិបាល​ប្រកា​សផ្លូវការ​ករណី​បុរសម្នាក់ស្លាប់ ដោយ​សារជំងឺកូវីដ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម