Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​ត្បូងឃ្មុំ​ចែក​អំណោយ​កាកបាទក្រហម ចែក​ជូន​ពលរដ្ឋ​២១០​គ្រួសារ ងាយ​រងគ្រោះ ដែល​រង​ឥទ្ធិពល​ដោយ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

ត្បូងឃ្មុំ ៖ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១​នេះ អញ្ជើញ​បន្ត​ចុះ​សួរ​សុខទុក្ខ នាំ​យក​អំណោយ​សាខា​កាកបាទក្រហម​ខេត្ត ទៅ​ចែក​ជូន​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ដែល​រង​ឥទ្ធិពល​ដោយ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ចំនួន​២១០​គ្រួសារ នៅ​ចំនួន​០៤​ទីតាំង​ផ្សេងគ្នា ក្នុងភូមិ​ស្រែប្រាំង ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នាឱកាស​នោះ​មានការ​ចូលរួម​ពី​ឯកឧត្តម ស៊ា​ក ឡេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ជា​អនុ​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក​គណៈកម្មាធិកា​រ នាយក​សាខា និង​ក្រុមការងារ​សាខា​កាកបាទក្រហម​ខេត្ត​-​ស្រុក ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​។

មានប្រសាសន៍​សំណេះសំណាល ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​ពាំនាំ​ប្រសាសន៍​ផ្ដាំផ្ញើ​និង​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​បងប្អូន​ទាំងអស់ ជា​ជន​ងាយ​រងគ្រោះ មាន​ជីវភាព​ខ្វះខាត ដែល​រង​ឥទ្ធិពល​ដោយ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ដោយ​ក្តី​នឹករលឹក​បំផុត​។

ឯកឧត្តម​បណ្ឌិត ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត គូស​បញ្ជាក់ថា នៅទីណា​មានទុក្ខ​លំបាក​ទីនោះ​គឺ​មាន​វត្តមាន​សម្ដេច​ទាំង​ទ្វេ ដែល​តែងតែ​ព្រួយបារម្ភ ពី​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ គ្រប់ពេល​គ្រប់​វេលា​។ កាកបាទក្រហម ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​ពលរដ្ឋ គ្រប់​កាលៈទេសៈ​ទាំងអស់ ពោល​គឺ​ពលរដ្ឋ​ក្រីក្រ​លំបាក រងគ្រោះ​ធម្មជាតិ ពិសេស​រង​ឥទ្ធិពល​ដោយសារ​ជំងឺ​កូ​វីដ​១៩ ទោះបី​សម្ដេច​មិនបាន​អញ្ជើញ​មក​ផ្ទាល់​ក៏​ដោយ តែ​អំណោយ​ទាំងអស់ គឺ​បាន​នាំ​យក​មក​ផ្ដល់ជូន​ដល់ដៃ​បងប្អូន​គ្រប់ៗ​គ្នា​។

ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត អភិបាលខេត្ត ក៏បាន​ណែនាំ​ឱ្យ​បងប្អូន​ទាំងអស់ ត្រូវ​រក្សា​អនាម័យ​ឱ្យបាន​ជាប់​ជាប្រចាំ រក្សា​គម្លាត​សង្គម ពាក់​ម៉ាស់ លាងដៃ​នឹង​អាល់កុល​ឬ​ជែ​ល ពិសេស​អនុវត្តន៍​តាម​វិធានការ <<៣​កុំ ៣​ការពារ​>> ឲ្យ​បាន​ជាប់​ជាប្រចាំ​។​



​បន្ថែម​ពី​នោះ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​ថ្លែងប្រាប់​បងប្អូន​ជន​ងាយ​រងគ្រោះ ពី​ច្បាប់​ថ្មី​ដែល​ទើប​ដាក់​ឲ្យ​អនុវត្ត នូវ​កម្រិត​ទោសទណ្ឌ និង​ការផាកពិន័យ ចំពោះ​រាល់​ការ​គេចវេស​នៃ​ការ​ធ្វើ​ចត្តា​ឡី​ស័ក ឱ្យ​បងប្អូន​បាន​ជ្រួតជ្រាប​យល់ច្បាស់ ដើម្បី​រួមគ្នា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ចូលរួម​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ COVID 19 នៅ​កម្ពុជា​។

ចំពោះ​អំណោយ​ដែល​ផ្តល់​ជូន​នា​ឱកាស​នោះ ​ទាំង​២១០​គ្រួសារ ក្នុង​០១​គ្រួសារ​ទទួល​បាន អង្ករ​២៥​គីឡូក្រាម មី​១​កេស ត្រីខ​១​ឡូ ទឹក​ស៊ី​អ៊ី​វ​១​យួរ ទឹកត្រី​១​យួរ ប្រេងឆា​១​ដប សាប៊ូ​១​ដុំ ម៉ាស់ និង​ថវិកា​មួយចំនួន​៕​

អត្ថបទ និង រូបភាព លោក ហុង ម៉េង​ហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច១០ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម