Connect with us

ព័ត៌មានអន្ដរជាតិ

ច្បាស់ការ! មនុស្សសរុប ១០ នាក់ស្លាប់ក្នុងការបាញ់ប្រហារនៅផ្សារលក់គ្រឿងទេស អាមេរិក មានទាំងប៉ូលិសផងដែរ

បានផុស

នៅ

ប៉ូលិសសហរដ្ឋអាមេរិកបាននិយាយថាមនុស្ស ១០ នាក់បានស្លាប់នៅក្នុងការបាញ់ប្រហារនៅផ្សារទំនើបមួយកន្លែងក្នុងទីក្រុង Boulder រដ្ឋ Colorado ក្នុងនោះមានទាំងមន្ត្រីប៉ូលិសម្នាក់ផងដែរស្ថិតនៅកន្លែងកើតហេតុដំបូង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Eric Talley អាយុ ៥១ ឆ្នាំត្រូវបានគេស្គាល់ថាជាមន្រ្តីប៉ូលិសដែលត្រូវបានគេសម្លាប់នៅក្នុងហេតុការណ៍នោះនៅឯហាងលក់គ្រឿងទេស King Soopers ក្នុងតំបន់ Table Mesa នៃទីក្រុង Boulder កាលពីរសៀលថ្ងៃចន្ទ ។

លោក Maris Herold មេប៉ូលិសបានប្រាប់សន្និសីទសារព័ត៌មានថា លោក Eric Talley បានធ្វើការជាមួយប៉ូលិសទីក្រុង Boulder តាំងពីឆ្នាំ ២០១០ ខណៈដែលពេលនេះជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួន និងកំពុងទទួលការព្យាបាល ។

សាក្សីម្នាក់បានប្រាប់សារព័ត៌មាន Associated Press ថា គាត់បានឮស្នូរកាំភ្លើង ហើយឃើញមនុស្ស ៣ នាក់ដេកដួលលើដី ។ គាត់មិនអាចប្រាប់បានទេថាតើពួកគេនៅមានដង្ហើមឬអត់ ។

វីដេអូដែលបានបង្ហោះនៅលើ YouTube បានបង្ហាញពីមនុស្សម្នាក់ដេកនៅលើឥដ្ឋនៅខាងក្នុងហាង និង ២ នាក់ទៀតនៅខាងក្រៅ ប៉ុន្តែទំហំនៃការរងរបួសរបស់ពួកគេគឺមិនច្បាស់នោះទេ ។

ក្រោយមកកងកម្លាំងអាវុធពិសេស និងក្រុមយុទ្ធសាស្ត្រ (SWAT) និងឧទ្ធម្ភាគចក្រយ៉ាងតិច ៣ គ្រឿងត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ បន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើងនៅម៉ោងប្រហែល ៣ រសៀល ។

វីដេអូពីកន្លែងកើតហេតុដែលចាក់ផ្សាយដោយស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក KDVR-TV បានបង្ហាញពីបុរសពុកចង្ការម្នាក់ ដោះអាវស្លៀកខោខ្លី ត្រូវបានគេដាក់ខ្នោះដៃ ។

បន្ថែមពីនេះប៉ូលិសទីក្រុង Boulder មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីការបាញ់ប្រហារ ឬមូលហេតុដែលអាចកើតមាននោះទេ ខណៈ FBI បាននិយាយនៅលើបណ្តាញសង្គម Twitter ថា ភ្នាក់ងាររបស់ខ្លួនកំពុងជួយប៉ូលិសក្នុងតំបន់ដើម្បីស៊ើបអង្កេតលើការបាញ់ប្រហារនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Skynews

ចុចអាន ៖ Breaking News! បាញ់ប្រហារនៅអាមេរិក ស្លាប់មនុស្សច្រើននាក់

ចុចអាន ៖ សាហាវ! ផ្ទុះការបាញ់ប្រហារក្នុងក្លឹបរាត្រីនៅអាមេរិក ស្លាប់ និងរងរបួស ៨ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម