Connect with us

ព័ត៌មានជាតិ

ស្រី​ពី​នបាន​ត្រឹម​ចូលរួម​បុណ្យសព​ម្តាយ​តាមរយៈវីដេអូ​ពី​មន្ទីរ​ពេទ្យ រៀបរាប់ទាំងទឹកភ្នែក​

បានផុស

នៅ

មហាជន​កាន់​តែមាន​ក្តី​អាណិតអាសូរ​ខ្លាំង​ថែមទៀត​ក្រោយពេល​ឃើញ​រូប​របស់​តារា​កំប្លែង​កញ្ញា ស្រី​ពី​ន ដែល​បាន​ចូលរួម​បុណ្យសព​អ្នក​ម្តាយ​ជាទី​ស្រលាញ់​ត្រឹមតែ​តាមរយៈវីដេអូ​ឆាត​ហ្វេ​ស​ប៊ុ​ក​ប៉ុណ្ណោះ​។​

អ្នកស្រី អ៊ិន សុធី​តា ដែលជា​ម្តាយ​របស់​តារា​ស្រី​វ័យក្មេង​កញ្ញា ស្រី ​ពី​ន អាយុ​៦២​ឆ្នាំ​បាន​ស្លាប់​នៅ​វេលា​ម៉ោង​៥​និង​៤០​នាទី​ព្រឹក​ ថ្ងៃទី​២៣​ ខែមីនា​ ឆ្នាំ​២០២១​ នៅ​មន្ទី​រពេទ្យរុស្ស៊ី​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។​ ចំ​ណែកឯ​តារា​ស្រី​កញ្ញា ស្រី ​ពី​ន កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មន្ទី​រពេទ្យ​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ​នៅ​រសៀល​ថ្ងៃទី​២៣​ ខែមីនា ឆ្នាំ​២០២១​ តារា​កំប្លែង​នាយ ក្រឹម ដែលជា​ប្រធាន​ក្រុម​កំប្លែង​ក៏បាន​ដឹកនាំ​សិល្បករ​ធ្វើ​ពិធីសូត្រមន្ត​ដើ​ម្បីឧ​ទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​សព​ម្តាយ​របស់​កញ្ញា ស្រី​ ពី​ន ដែល​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។ ​ពិធី​សូត្រ​មន្ត​នេះ​បាន​ធ្វើឡើង​នៅ​វត្ត​គៀន​ឃ្លាំង​ខណ្ឌ​ជ្រោយ​ចង្វារ​។​

ដោយ​តារា​ស្រី ស្រី​ ពី​ន បានត្រឹមតែ​ចូលរួម​បុណ្យសព​ម្តាយ​តាមរយៈវីដេអូ​ឆាត​ ជាមួយគ្នានេះ ស្រី​ពីន បាន​រៀប​រាប់សារ​ទឹកភ្នែក​ថា ​កូន​នឹកណាស់​ម៉ាក់​អើយ កូន​រឹងមាំ​កន្លងមក​ព្រោះ​ម៉ាក់ ​ហើយ​ដើម្បី​ម៉ាក់​។ ​ចុះ​ពេលនេះ​ម៉ាក់​កុហក​កូន​ម៉ាក់​ទៅ​ចោល​កូន​អញ្ចឹង​?​។​

តារា​កំប្លែង​កញ្ញា ស្រី ​ពី​ន បាន​បន្តទៀតថា ​ម៉ាក់សន្យា​ថា​ យើង​ទៅផ្ទះ​មួយ​គ្នា​នោះ​ម៉ាក់​ថា​ខ្លាច ខ្លាច​អត់​មានន​ណា​គេ​មើល​កូន​នោះ ចុះ​ហេតុអ្វី​ម៉ាក់​ទៅ​ចោល​កូន​អញ្ចឹង ម៉ាក់​អត់​មើល​កូន​អញ្ចឹង ម៉ាក់​ខ្ញុំ​សន្យា​មួយ​ម៉ាក់​ច្រើនណាស់​ដែល​កូន​មិនទាន់​បានធ្វើឲ្យ​ម៉ាក់​ទេ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១០ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម