Connect with us

សុខភាព

មូលហេតុ និង​រោគសញ្ញា​ ដែល​អាច​បង្ក​ឲ្យ​មាន​ជា​ជំងឺ​ទាច​ទឹក​

បានផុស

នៅ

​ជំងឺ​ទាច​ទឹក (Ascites) គឺជា​វត្តមាន​ទឹក​ដក់​នៅក្នុង​ស្រោមពោះ ហើយ​មិនមែនជា​ឈាម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) តើ​មូលហេតុ​អ្វីខ្លះ ដែល​អាច​បង្ក​ឲ្យ​មាន​ជា​ជំងឺ​ទាច​ទឹក​?

​មូលហេតុ​សំខាន់ៗ​ ដែល​អាច​បណ្តាល​ឲ្យ​កើត​ទាច​ទឹក​មាន​៖

– ជំងឺ​ក្រិន​ថ្លើម (Liver Cirrhosis) ដែលមាន​ប្រមាណ​ជា ៨០%

– ជំងឺ​ខ្សោយ​តម្រង​នោម​រ៉ាំរ៉ៃ (Chronic Renal Failure)

– ជំងឺខ្សោយបេះដូង

– ជំងឺរបេង​ស្រោមពោះ ឬ ពោះវៀន

– ជំងឺមហារីក​ស្រោមពោះ ឬ ការ​រាលដាល​មក​ក្នុង​ស្រោមពោះ (Peritoneal Metastases) នៃ​ជំងឺមហារីក​ផ្សេងៗ​ដូចជា មហារីក​ថ្លើម លំពែង ក្រពះ ពោះវៀនធំ ឬ ក្រពេញ​អូវែរ​ជាដើម​។​

​ខ​) រោគសញ្ញា​៖

​រោគសញ្ញា​ដែល​អាច​ឲ្យ​យើង​ដឹងថា អ្នកជំងឺ​ម្នាក់​មាន​ជំងឺ​ទាច​ទឹក មានដូចជា​៖

– ពោះ​ឡើង​តឹង​ធំ និង ភ្លឺរលោង

– ផ្ចិត​ប៉ោង​ធំ​ខុសពី​ធម្មតា​(​ករណី​មានទឹក​ដក់​ច្រើន​)

– ការថយចុះ​នូវ​បរិមាណ​ទឹកនោម

– ហើមជើង​ទាំងសងខាង

– ឡើង​ទម្ងន់​ខុសពី​ធម្មតា ប៉ុន្តែ​រូបរាង​អ្នកជំងឺ​ស្គមស្គាំង (​ឡើង​តឹង​ធំ​តែ​ពោះ​)​។

​គេ​អាច​រកឃើញ​ទាច​ទឹក ដោយ​ការពិនិត្យ​រាងកាយ​អ្នកជំងឺ​ដោយ​ឲ្យ​គាត់​គេង​ផ្អៀង រួច​សង្កេតមើល​ទៅលើ​ពោះ និង​យកដៃ​ស្ទាប ហើយ​គោះ​លើ​ពោះ​រក​សំឡេង​ទឹក​ក្នុង​ស្រោមពោះ​។​គ្រូពេទ្យ​អាច​ស្វែង​រកឃើញ​នូវ​រោគសញ្ញា​នៃ​ជំងឺ​ផ្សេងៗ ដែលជា​មូលហេតុ​ដូច​បាន​រៀបរាប់​ខាងលើ​ផងដែរ​។​

​ករណី​ទាច​ទឹក ដែលមាន​បរិមាណ​តិចតួច ការ​ធ្វី​រោគវិនិច្ឆ័យ​អាចធ្វើ​ទៅបាន​តាមរយះ​រូបភាព​វេជ្ជសាស្ត្រ​ផ្សេងៗ​ដូចជា អេកូ​សាស្ត្រ (Abdomen Ultrasound) ឬ​ស៊ី​ធី​ស្កែ​ន (CT Scan)​។​

​ចំណាំ​៖ ករណី​មួយចំនួន អាច​បង្ក​ឲ្យ​ពោះ​របស់​អ្នក​ឡើង​រីក​តឹង​ធំ​ខុសពី​ធម្មតា ដែល​វា​មិនមែនជា​ជំងឺ​ទាច​ទឹក​ដូចជាៈ

– ប្លោកនោម ដែល​ពេញ​ទៅដោយ​ទឹកនោម នៅពេល​ស្ទះ​ទឹកនោម​

– ពេល​មាន​ផ្ទៃពោះ (​ចំពោះ​ស្ត្រី​)

– ខ្យល់​ក្នុង​ពោះវៀន ករណី​ស្ទះ​ពោះវៀន​

– ដុំ​គីស​នៅក្នុង​ដៃ​ស្បូន (​ចំពោះ​ស្ត្រី​) ។​ល​។​

​ដូច្នេះ​មានតែ​ការ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រួ​ពេទ្យ​ទេ ដែល​អាច​បញ្ជាក់​ច្បាស់​ពី​រោគវិនិច្ឆ័យ​នេះ​បាន​។​

​គ​) តើ​អ្នក​គួរ​ធ្វើ​ដូចម្តេច នៅពេលដែល​អ្នក​សង្ស័យ​ថា​មាន​ជំងឺ​ទាច​ទឹក​?

​អ្នក​គួរ​ទៅ​ជួប​ពិគ្រោះ​ជំងឺ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ ​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​រក​មូលហេតុ និង​ធ្វើការ​ព្យាបាល​តាម​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ​។ មូលហេតុ​មួយ​ចំនួន​អាច​ព្យាបាល​ជាសះស្បើយ​ដូចជា​ជំងឺរបេង​ស្រោមពោះ ឬ របេង​ពោះវៀន​។​ល​។ ផ្ទុយទៅវិញ មូលហេតុ​ផ្សេងៗ​ទៀត អាច​ក្លាយជា​ជំងឺ​រ៉ាំរ៉ៃ ឬ​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​លោកអ្នក​ទៀតផង​។ ជៀសវាង​ការប្រើ​ប្របាស់​ឱសថ​ដោយ​ខ្លួនឯង ដោយ​ពុំមាន​វេជ្ជបញ្ជា និង​ថ្នាំបុរាណ​ទាំងឡាយណា​ដែល​ពុំមាន​ប្រភព​ច្បាស់លាស់ ។

​បញ្ជាក់ៈ ជំងឺ​ក្រិន​ថ្លើម​(Liver cirrhosis) ជា​មូលហេតុ​ចម្បង​នៃ​ជំងឺ​ទាច​ទឹក​។ ជំងឺ​ក្រិន​ថ្លើម​នេះ អាច​បណ្តាលមកពី​ជំងឺ​រលាក​ថ្លើម​រ៉ាំរ៉ៃ​បង្កដោយ វីរុស បេ និង សេ (Hepatitis B and C) ឫ​ការ​ទទួលទាន​ស្រា​លើស​កម្រិត​យូរ​រ៉ាំរ៉ៃ និង​ខ្លាញ់​រុំ​ថ្លើម​(Steato-Hepatitis)​។ “​សូម​មក​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​ឯកទេស​ជំងឺថ្លើម​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ​ដើម្បី​ស្វែងរក​មូលហេតុ​នៃ​ជំងឺ​ទាំងនេះ និង​ទទួលយក​ការ​ព្យាបាល​ឲ្យ​ទាន់ពេលវេលា​។​“៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​តើ​ការ​ធ្លាក់ឈាម​ស្រស់ៗ​នៅពេល​បន្ទោបង់​លាមក សុទ្ធតែជា​ជំងឺ​ឫសដូង​បាត​ឬ​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៤ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកប្រាក់ក្រោមរូបភាពទិញ-លក់ផ្លែទុរេនតាមអនឡាញ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ គ្រោង​នាំ​ក្រុមហ៊ុនធំៗ​​ទៅ​សម្ភាសន៍​​ការងារ​តាមភូមិស្រុក ក្នុងខេត្តចំនួន៥ ចាប់ពីថ្ងៃទី៦ ខែកក្កដានេះ​ត​ទៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

[វិចារណកថា​] តើ​កត្តាអ្វីខ្លះ​នឹងរារាំង​ ផែថងថាន ស៊ីណាវ៉ាត្រ ​ទទួល​បាន​​អំណាចវិញ​​?​

សេដ្ឋកិច្ច៩ ម៉ោង មុន

កសិដ្ឋានចិញ្ចឹមសត្វ និងដាំដំណាំចម្រុះក្នុងខេត្តបាត់ដំបងមួយ ងាយស្រួលរក្សាលំនឹងទីផ្សារ

ព័ត៌មានជាតិ៩ ម៉ោង មុន

គម្រោង​ស្ថាបនាផ្លូវជាតិលេខ៧ជាបួនគន្លង​ ស្គន់-កំពង់ចាម​ ពេលនេះសម្រេចបានជាង៦០%ហេីយ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ

សេដ្ឋកិច្ច៩ ម៉ោង មុន

កសិដ្ឋានចិញ្ចឹមសត្វ និងដាំដំណាំចម្រុះក្នុងខេត្តបាត់ដំបងមួយ ងាយស្រួលរក្សាលំនឹងទីផ្សារ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រីថៃ ៦រូប ធ្លាប់ត្រូវតុលាការធម្មនុញ្ញ ព្យួរតំណែង

សន្តិសុខសង្គម១៩ ម៉ោង មុន

ផ្លូវមួយចំនួនក្នុងក្រុងបាត់ដំបង កំពុងបង្កផលលំបាកដល់អ្នកធ្វើដំណើរ ខណៈរដូវវស្សាក៏ចូលមកដល់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ ធ្លាប់ផ្ទុះរឿងអាស្រូវដ៏អាម៉ាស់២ដង លួចត្បូងពេជ្រក្នុងវាំង និងសម្លាប់អ្នកការទូតអារ៉ាប៊ីសាអូឌីត

Sokha Hotels

ព័ត៌មានពេញនិយម