Connect with us

ព័ត៌មានជាតិ

ប្រធាន​សមាគមមួយទទួលកំហុសរឿងបំផុសឲ្យពលផ្អាកបង់ធនាគារ ៣ ខែ និងបញ្ចុះតម្លៃប្រេងសាំង

បានផុស

នៅ

សមាជិក​សមាគមស្ត្រីដើម្បីសង្គម ដែលមានចំនួន​៦ នាក់ នៅថ្ងៃទី ២៤ ខែមីនា បានទទួលស្គាល់កំហុសក្នុងការចុះធ្វើសកម្មភាពដើរដើរបំផុសឲ្យប្រជាពលរដ្ឋផ្ដិតមេដៃ​បានចំនួន ៧៧នាក់ ក្នុងការស្នើរសុំកិច្ចអន្តរាគមន៍ ឲ្យបញ្ចុះតម្លៃទឹក ភ្លើង ផ្ទះជួល ប្រេងសាំង និងផ្អាកការបង់ប្រាក់ជូនធនាគាររយៈពេលបីខែ ក្នុងគ្រាឆ្លងរាលដាលនៃជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគមស្ត្រីដើម្បីសង្គម ដែលមាន កញ្ញា កែវ ទិត្យលីដា ជាប្រធាន និងសមាជិក៥ រូបទៀតបានធ្វើលិខិតទទួលកំហុស ហើយសារភាពថា សកម្មភាពរបស់ពួកគេមិនបានស្នើរសុំច្បាប់ពីក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញនោះទេ។

តាមការឆ្លើយប្រាប់ប៉ូលិសនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ពួគេទទួលស្គាល់ទៀតថា សកម្មភាពទាំងនោះ ខុសនឹងលកណ្ឌន្តិកៈរបស់សមាគមផងដែរ។

លក្ខិខណ្ឌន្តិកៈ របស់សមាគមរបស់ពួកគេរួមមាន ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ ប្រជាពលរដ្ឋលើផ្នែកសេដ្ឋកិច្ច (កសិកម្ម) លើកកម្ពស់ស្ត្រី លើផ្នែកសុខាភិបាល (គាំព៌ាមាតា និងទារក) និងអភិវឌ្ឍន៏ធនធានមនុស្សលើផ្នែកអប់រំ ដោយរួមបញ្ចូលទាំងវប្បធម៍ និងបរិស្ថាន៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​សង្ក្រាន្ត​ថៃ​ឆ្នាំ​២០២៤ ៖ យុវវ័យ​ទទួលទាន​គ្រឿង​ស្រវឹង​ហើយ​បង្កហេតុ​ ​ត្រូវ​មានទោស​ដល់​អ្នក​លក់​និង​អ្នក​បបួល​ផឹក​

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរខេត្តសៀមរាប ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ៤ភូមិក្នុងសង្កាត់ក្របីរៀល

សន្តិសុខសង្គម១០ ម៉ោង មុន

ដើមខែមេសាខេត្តសៀមរាប មានករណីអគ្គិភ័យជិត១០លើក ខូចខាតទ្រព្យសម្បត្តិពលរដ្ឋជាង១០ម៉ឺនដុល្លារ

សន្តិសុខសង្គម១០ ម៉ោង មុន

សមត្ថកិច្ចចុះឆែកឆេរផ្ទះឈ្មួញ ក្នុងភូមិជោគជ័យ រឹបអូសសាច់មាន់ជាង ៣ តោនយកទៅកម្ទេចចោល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

លោក ហ្សេលេនស្គី៖ ត្រឹមមួយខែមីនា រុស្ស៊ី ទម្លាក់គ្រាប់បែកជាង ៣ ០០០គ្រាប់ លើអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម