ព័ត៍មានទាន់​ហេតុការណ៏
Search
091

ជិះ​ម៉ូតូ​ប៉ះ​គ្នា​តិចតួច វាយតប់​គ្នា​តាមផ្លូវ​ប៉ូលិស​ចាប់​វាយ​ខ្នោះដៃ​ទាំង​២​យក​មក​ឃុំខ្លួន​

ភ្នំពេញ ៖ បុរស​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​ទឹក​ចាប់​វាយ​ខ្នោះដៃ​ភ្ជាប់​គ្នា​យក​មក​ឃុំខ្លួន​សួរនាំ​ដោយសារ​ តែ​ពួកគេ​មាន​ជម្លោះ​វាយតប់​គ្នា​តាម​ដងផ្លូវ​បង្ក អសន្តិសុខ ដោយសារតែ​រឿង​ជិះ​ម៉ូតូ​ប៉ះ​គ្នា​តិចតួច​សោះ​។ ទំនាស់​នេះ​បាន​កើត​ឡើង​កា​ពី​វេលា​ម៉ោង ២១​យប់​នា​ថ្ងៃទី​២០​ខែមេសា ឆ្នាំ​២០១៥ នៅ​ចំណុច​ម្តុំ​គល់ស្ពាន​អាកាស ស្តុប​ពេទ្យ​លោកសង្ឃ ស្ថិតក្នុង ភូមិ សេ​ប៉េសេ​

​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​។​

ជន​ទាំង​២​នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នោះ​ភាគី​ទី​១ឈ្មោះ​ថន វាសនា​អាយុ​២០​ឆ្នាំមាន​ទីលំ​នៅ​ភូមិ​លេខ​១ឃុំ​លេខ​១ ស្រុក ស្អាង ខេត្តកណ្តាល​ និង​ភាគី​ទី​២ឈ្មោះ​ទូច ចាន់ អាយុ​៤៩​ឆ្នាំ​មុខ​របរបើករបររថ​យន្ត ស្នាក់​នៅក្នុង​យានដ្ឋាន​ក្រុមហ៊ុន​រិ​ទ្ឋ​មុនី​។ ប៉ូលិស​និយាយ​ថា តាមរយៈ​ការសាកសួរ​ពួកគេ​ទាំង​២​នាក់ គឺ​មុន​ពេល​កើតហេតុ​ឈ្មោះ​ថន វាសនា​បាន​ជិះ​ម៉ូតូ​តែម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ ពី​ជើង​ទៅ​ត្បូង មកដល់​ផ្លូវ​សហព័ន្ធ​រុសស្ស៊ីក្រោម​ស្ពាន​អាកាស​ម្តុំ​ស្តុ​ប​ពេទ្យ​លោកសង្ឃ​ក៏​បាន​ប៉ះ​ម៉ូតូ​គ្នា​ជាមួយ​ឈ្មោះ​ទូច ចាន់ ដែល​បើកបរ​បញ្ច្រាសទិស​គ្នា​មានទំនាស់​គ្នា​​ដោយ​ពាក្យសំដី​រហូតដល់​វាយ​តប់​គ្នា​បណ្តាល​ឲ្យ​រង​បួស ដោយ​ភាគី​ឈ្មោះ​ថន វាសនា​បាន​យក​មួក​សុវត្ថិភាព​វាយ​មក​លើ​ឈ្មោះ​ទូច ចាន់​បណ្តាលឲ្យ​រងរ​បួស​ក្បាល​ចំហៀង​ខាងស្តាំ ហូរឈាម​ជោក។

ខណៈពេលនោះ​ប៉ូលិស​បាន​ជិះ​ល្បាត​មក​ឃើញ​ក៏​ចាប់​វាយ​ខ្នោះ​ពួកគេ​ទាំងពីរ​នាក់​តែម្តង​ដឹក​យក​ទៅ​ទី​ស្នាក់​ការ​ប៉ុស្តិ៍​ទឹកថ្លា​ ដើម្បី​សួរនាំ​ហើយ​បាន​បញ្ជូនបន្ត​មក​ឃុំខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ៕សឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684