Connect with us

ព័ត៌មានជាតិ

មន្ត្រី​សុខាភិបាល​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ក្នុង​ផ្សារ​ពង្រ​ក្រោយពី​មាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩​​

បានផុស

នៅ

ក្រោយពី​បិទ​ផ្សា​រ​ពង្រក្នុង​ឃុំ​ពង្រ​ស្រុក​រលាប្អៀរ​មិន​ឲ្យ​អាជីវករ​លក់ដូរ៣​ថ្ងៃ​កន្លងទៅនេះ ដោយសារ​តែមានប្ដី​ប្រពន្ធ​២នាក់​មាន​វិជ្ជមានកូ​វីដ១៩ មកពី​រាជធានី​ភ្នំពេញ​ចូលក្នុង​ផ្សារ​មួយ​នេះ នៅ​រសៀល​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ធ្វើការ​បាញ់ថ្នាំសម្លាប់​មេរោគ​នៅក្នុង​ផ្សារ ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់​អាជីវករ​ពេល​បើក​ការលក់ដូរ​ក្នុង​សារ​នេះ​ឡើងវិញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត គង់ ចាន់​ធា ប្រធានការិយាល័យបង្ការ និង​គ្រប់គ្រង​ជំងឺឆ្លង​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំងបាន​និយាយថា ក្រោយពី​មាន២​នាក់ប្ដី​ប្រពន្ធ​មកពី​រាជធានី​ភ្នំពេញ មក​ខេត្តកំពង់ឆ្នាំង​មានការ​ប៉ះពាល់​ដោយ​ប្រយោល​និង​ផ្ទាល់ ជាមួយ​ក្រុម​អ្នកលក់ដូរ​ក្នុង​ផ្សា​ពង្រ ទើប​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​សម្រេច​បិទ​ការលក់ដូរ​ផ្សារ​ជា​បណ្ដោះអាសន្ន​។​ ហើយ​ថ្ងៃនេះ​ឯកឧត្តម​អភិបាលខេត្ត បាន​ស្នើ​ដល់​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ជុំវិញ​បរិវេណ​ផ្សារ​នេះ​ផង​ដែរ ដើម្បី​ផ្ដល់​សុវត្ថិភាព​ដល់​អាជីវករ​យើង​ក្នុងពេល​បើក​ការលក់ដូរ​ឡើងវិញ​។

ដោយឡែក​លោក ខែ​ក សុផល មេឃុំ​ពង្រ បាន​លើកឡើងថា ក្រោយពី​មាន​បាតុភាព​នៃ​ជំងឺ​កូ​វីដ​១៩ ផ្សារ​ពង្រ​ត្រូវបាន​បិទ​ចាប់ពី​ថ្ងៃទី២៤ ខែមីនា មកដល់ពេលនេះ​មាន​រយៈពេល​៣​ថ្ងៃ​ហើយ គឺ​ពុំមាន​អាជីវករ​ចេញចូល​នោះទេ លើកលែង​តែ អ្នកមាន​ផ្ទះល្វែងនៅក្នុង​ផ្សារ បាន​ចេញចូល​បន្តិចបន្តួច​តែប៉ុណ្ណោះ ដែល​ធ្វើឱ្យ​ក្នុង​ផ្សារ​ស្ងប់ស្ងាត់​និង​មានការ​ព័ទ្ធ​ខ្សែ​ផងដែរ ។

អាជ្ញាធរ​ឃុំ​ពង្រ​ក៏​សូម​ថ្លែង អំណរគុណ​ដល់​អាជ្ញាធរខេត្ត​ដែលមាន​ចំណាត់ការ​ក្នុង​ការបិទ​ផ្សារ​ពង្រ​ទាន់ពេលវេលា ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩។​

ដូច្នេះ​តាម​ការចង្អុលបង្ហាញ​ពី​ឯកឧត្តម​អភិបាលខេត្ត មន្ត្រី​ជំនាញ​ក៏បាន​ចុះមក​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅក្នុង​ផ្សារ​ពង្រ​ក្នុង​ការធានា​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុងការ​សំលាប់​មេរោគ នឹង​អាចឈាន​វិលត្រឡប់​ទៅរក​ការលក់ដូរ​ដូច ធម្មតា​វិញ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ៕

​អត្ថបទ ៖ ឈៀង​ផា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

ថៃ​ចាប់​ខ្លួន​ពលករចំណាកស្រុក​ខុស​ច្បាប់​ជាង​ ២,៥ សែន​នាក់ ត្រឹម​រយៈ​ពេល​ជាង ៣ ខែ​

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

សាលារៀន​ជិត​១​ពាន់​កន្លែង​នៅ​ថៃ និង​វៀតណាម រង​ការ​បំផ្លាញ ព្រោះ​គ្រោះ​ទឹក​ជំនន់

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

រុស្ស៊ី ទម្លាយតួលេខជនស៊ីវិល ស្លាប់និងរបួស ពេលអ៊ុយក្រែន វាយលុកឆ្លងដែនទ្រង់ទ្រាយធំ

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

ចិន​ចេញ​វិធានការ​ជំរុញ​សេដ្ឋកិច្ចថ្មី​ៗ រួម​ទាំង​កាត់អត្រាការប្រាក់​កម្ចីលើ​អចលនទ្រព្យ​

ជីវិតកម្សាន្ដ២៣ នាទី មុន

ខេម ចេញមុខបញ្ជាក់ការពិត ក្រោយលេចឮថាខ្លួនទទួលបានងារជាឧកញ៉ា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រលក​យក្ស​ស៊ូណាមិ​តូច​មួយ​វាយ​ប្រហារ​ប្រជុំកោះ Izu របស់​ជប៉ុន

វប្បធម៌ ជំនឿ៨ ម៉ោង មុន

សារមន្ទីរជាតិ សោកស្តាយយ៉ាងខ្លាំងចំពោះយុវជនខ្មែរមួយចំនួនសម្រុកផ្លោះរបងចូលសារមន្ទីរពេល Ishowspeed ទៅទស្សនាទីនោះ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម