Connect with us

ព័ត៌មានជាតិ

ខេត្តស្វាយរៀងរកឃើញម្នាក់ទៀត អ្នកឆ្លងកើនដល់ ៧នាក់

បានផុស

នៅ

ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានរកឃើញស្ត្រីជនជាតិចិនម្នាក់ទៀត មានវិជ្ជមានកូវីដ១៩ ដែលធ្វើឲ្យតួលេខអ្នកឆ្លងនៅក្នុងខេត្តមួយនេះ កើនឡើងដល់ចំនួន ៧ នាក់ ខណៈមានអ្នកជាស្បើយចំនួន២នាក់និងនៅសល់​៥នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង លោក កែ រដ្ឋា បានឲ្យដឹងថា ស្ត្រីជនជាតិចិនដែលមានវិជ្ជមានកូវីដ១៩នេះជាអ្នកបម្រើការងារនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូជាមួយឈ្មោះ JI. ZHONGYUAN ជនជាតិចិនមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១កន្លងទៅ។

លោកបានបន្តទៀតថាក្រុមការងារបានស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងអ្នកឆ្លងទាំងនោះបានចំនួន២៣១នាក់ក្នុងនោះនៅនៅភូមិឈើភ្លើង ឃុំកំពង់ត្រាចស្រុករមាសហែករកឃើញចំនួន៦១នាក់ស្រី៣០នាក់ក្នុងនោះអ្នកប៉ះពាល់ផ្ទាល់ចំនួន២១នាក់ស្រី១២នាក់អ្នកប៉ពាល់ប្រយោលចំនួន៤០នាក់ស្រី១៨នាក់ និងនៅក្រុងបាវិតចំនួន១៧០នាក់ស្រី៦០នាក់៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម