ព័ត៌មានជាតិ
ប្រធានមន្ទីរសុខាភិបាល បានបដិសេធករណីឆ្លងម្នាក់ នៅខេត្តសៀមរាប
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល បានបញ្ជាក់ថា ខេត្តសៀមរាបមិនមានករណីឆ្លងថ្មីដូចក្រសួងសុខាភិបាលប្រកាសនោះទេ ប្រហែលករណីច្រឡំយកសំណាកវិជ្ជមានរួចហើយ ទៅត្រួតពិនិត្យឡើងវិញ ហើយចុះផ្សាយម្តងទៀត។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបានចេញនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញ វិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន៤០នាក់បន្ថែមទៀត ដែលសុទ្ធសឹងអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលក្នុងនោះ បានបង្ហាញថា ខេត្តសៀមរាប មានចំនួន ០១ នាក់ ជាស្ត្រីជនជាតិខ្មែរ មានអាយុ ១៧ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ពាក់ព័ន្ធនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានមានប្រសាសន៍ថា នៅខេត្តសៀមរាបមិនមានករណីជំងឺកូវីដ-១៩ថ្មីឡើយនៅថ្ងៃនេះ ហើយការប្រកាសរបស់ក្រសួងសុខាភិបាលថា បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មីនៅខេត្តសៀមរាបនៅក្នុងថ្ងៃនេះនោះ អាចជាករណីដែលច្រឡំ ព្រោះប្រហែលជាក្រសួងយកសំណាកវិជ្ជមានរួចហើយ ទៅត្រួតពិនិត្យឡើងវិញ ហើយចុះផ្សាយម្តងទៀត។
សូមបញ្ជាក់ថា ករណីស្ត្រីជនជាតិខ្មែរ ឈ្មោះ ពៅ ឧស្សាហ៍ អាយុ ១៧ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំកណ្ដែក ស្រុកប្រាសាទបាគង គឺជាបុគ្គលិកនៅហាងកាហ្វេលឹង្គ១០០០ ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ហើយត្រូវបានរដ្ឋបាលខេត្តសៀមរាប ចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការមួយ កាលពីល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ថាបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ថ្មី១នាក់ ក្នុងក្រុងសៀមរាប ដោយពាក់ព័ន្ធនឹងលោក ហ៊ឹម វណ្ណៈ មុខរបរជាអ្នកបើកបររថយន្តដឹកភ្ញៀវ និង បានយកសំណាកធ្វើតេស្តលទ្ធផលវិជ្ជមាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ដោយលោក ហ៊ឹម វណ្ណៈ បានចូលទៅហាងកាហ្វេខាងលើកាលពីថ្ងៃទី១៥ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ហើយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះដែរ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ករណីរកឃើញជំងឺកូវីដ-១៩ លើស្ត្រីជនជាតិខ្មែរ អាយុ ១៧ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នេះដែរ ។
គួររំលឹកថា សម្រាប់ខេត្តសៀមរាប អ្នកមានជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ គិតមកទល់ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ មានចំនួន០៩នាក់ ក្នុងនោះមាន ៖ នៅឃុំសំរោងយា ក្នុងស្រុកពួក ចំនួន០១នាក់ , នៅសង្កាត់គោកចក ក្រុងសៀមរាប ចំនួន ០២ នាក់ , នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ចំនួន០៤នាក់ និង នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចំនួន០២នាក់ ក្នុងនោះមានម្នាក់ ដែលបម្រើការនៅហាងកាហ្វេលឹង្គ១០០០ គឺមានអាសយដ្ឋានស្នាក់នៅភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង។
ដោយឡែកសម្រាប់ទូទាំងប្រទេសវិញ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ២.២៧៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១.១៧២នាក់ , អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ១.០៨៧នាក់ និង ស្លាប់ចំនួន១១នាក់៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ