ព័ត៍មានទាន់​ហេតុការណ៏
Search
23-10-2015b

ចង.ក​សម្លាប់​ខ្លួន​ដោយសារ​តូចចិត្ត​នឹង​ជំងឺ​ប្រចាំ​កាយ​​រ៉ាំរ៉ៃ​

​បាត់ដំបង ៖ ស្ត្រី​ម្នាក់​បាន​ដាច់ចិត្ត​ធ្វើ​អត្តឃាត​ដោយ​ចង.ក​សម្លាប់​ខ្លួន​នៅ​ផ្ទះ​ប្អូនថ្លៃ​ត្រង់​ចំណុច​ក្រុម​ទី​៣ ភូមិ​ព្រៃ​ចែក ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង បន្ទាប់ពី​ក្រុម​គ្រួសារ​សាច់ញាតិ​បាន​ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​៥​និង​២២​នាទី​ល្ងាច​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ ដោយសារតែ​ការ​តូចចិត្ត​នឹង​ជំងឺ​ប្រចាំ​កាយ​ដ៏​រ៉ាំរ៉ៃ។​

​តាម​ការ​រៀបរាប់​ពី​ឈ្មោះ រៀង រឿង ភេទ​ស្រី អាយុ​៣១​ឆ្នាំ រស់នៅ​ត្រង់​ចំណុច​កើត​ហេតុ​ខាងលើ និង​ត្រូវជា​ម្ចាស់ផ្ទះ​ថែមទាំង​ត្រូវជា​ប្អូន​ថ្ងៃ​របស់​ជនរងគ្រោះ​បាន​និយាយ​ថា ​ស្ត្រី​រងគ្រោះ​មានឈ្មោះ សា​យ មុំ អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ស្ពង់ ឃុំ​អន្លង់​វិល ស្រុក​សង្កែ​ ហើយ​ត្រូវ​បាន​ខ្លួន​យក​មក​ឲ្យ​​រស់នៅ​ជា​មួយ​ជា​យូរ​មក​ហើយ ដើម្បី​ព្យាបាល​ជំងឺ​សរសៃប្រសាទ​ឲ្យ​គាត់។​

​ស្ត្រី​ម្ចាស់ផ្ទះ​បាន​បន្ត​ថា ដោយសារតែ​រោគ​ប្រចាំ​កាយ​នេះ​ហើយ ទើប​មួយថ្ងៃៗ​គេ​សង្កេត​ឃើញថា គាត់​មាន​អាការៈ​ស្រងូតស្រងាត់​មិនសូវ​មាត់ក ឬ​និយាយ​ស្តី​អ្វី​នោះ​ឡើយ ព្រោះ​ជំងឺ​សរសៃប្រសាទ​នេះ​គាត់​បាន​កើតជា​យូរ​មក​ហើយ ដោយ​ព្យាបាល​មិន​ចេះ​ជា​សោះ។​ លុះ​នៅ​ថ្ងៃ​កើត​ហេតុ​ពេល​ដែល​គ្មាន​មនុស្ស​នៅផ្ទះ​តែមួយ​ប៉ប្រិចភ្នែក​ប៉ុណ្ណោះ ក៏​ស្រាប់តែ​មានរឿង​ហេតុ​កើតឡើង​ភ្លាម​ដោយ​សារ​តែ​គេ​បាន​ប្រទះឃើញ​ស្ត្រី​រងគ្រោះ​បាន​យក​កន្សែង​ទៅ​ចង.ក​ភ្ជាប់​ទៅ​នឹង​ធ្នឹម​ខាងក្នុង​ផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ។​

​ក្រោយពេល​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​បាន​ចុះទៅ​ត្រួតពិនិត្យ​ ដើម្បី​ធ្វើ​កោសល្យវិច័យ​បាន​បញ្ជាក់​ថា ជនរងគ្រោះ​ពិតជា​បាន​ធ្វើ​អត្តឃាត​ដោយ​ចង.ក​សម្លាប់​ខ្លួន​យ៉ាង​ពិត​ប្រាកដ​ដោយ​មិន​មាន​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ណាមួយ​ឡើយ​។ បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ៕