អាជីព
លោកជំទាវ តាំង ហ្គិចលៀង៖ តើគួរបោះបង់ចោលអាជីពការងារ ទៅធ្វើជាតំណាងចែកចាយដែរទេ?
អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ធុញទ្រាន់នឹងការងារដែលខ្លួនកំពុងមាន ឬកំពុងធ្វើដោយប្រការ ឬស្ថានភាពណាមួយមែនទេ? ធ្លាប់ត្រូវបានមិត្តភ័ក្ដិ ឬបងប្អូន ដែលជាតំណាងចែកចាយផលិតផលណាមួយហៅជួបណែនាំក្នុងការក្លាយជាតំណាងចែកចាយដែរមែនទេ?
ប្រការនេះ លោកជំទាវ តាំង ហ្គិចលៀង ដែលជាអគ្គនាយិកាក្រុមហ៊ុន HL គ្រុប បានមានប្រសាសន៍ថា «ការដែលយើងបោះបង់ចោលឆ្នាំងបាយ ហើយទៅជឿជាក់លើអ្វីដែលគេកំពុងជ្រួលជ្រើមធ្វើហ្នឹង។ យើងគិតតែមួយម៉ាត់ខ្លីថា លុយមិនមែនងាយស្រួលរកដល់ថ្នាក់ហ្នឹងទេ។ ដូច្នេះ វាជាការប្រថុយប្រថានណាស់ បើសិនបើយើងបោះបង់ចោលអាជីពបច្ចុប្បន្ន ដែលជាឆ្នាំងបាយរបស់យើង ដើម្បីមកក្លាយជាតំណាងចែកចាយ ហើយស្តុកពេញផ្ទះនូវផលិតផលដែលយើងមិនស្គាល់ច្បាស់ នោះគឺជាហានិភ័យធំមួយ។»
លោកជំទាវបានបន្តថា «តើបងប្អូនធ្លាប់ដែរទេ ប្រសិនបើថ្ងៃណាមួយ មានព័ត៌មានចុះផ្សាយថា ប្រេនដែលយើងកំពុងលក់ឬម្ចាស់ប្រេនមានបញ្ហា ឬអាចមានច្រើនរូបភាពទៀត ដែលអាចប៉ះពាល់ដល់ប្រេនដែលយើងកំពុងតែលក់ដូរ ឬកប់ស្តុកពេញផ្ទះ តើយើងនឹងយកឥវ៉ាន់នោះលក់ឲ្យអ្នកណា? ដល់ពេលនោះ មិនត្រឹមតែខូចឈ្មោះតែផលិតផលប៉ុណ្ណោះទេ សូម្បីតែឈ្មោះយើងដែលជាតំណាងចែកចាយក៏ត្រូវខូចដូចគ្នា។»
លោកជំទាវបានផ្តល់យោបល់ថា «អ្វីដែលយើងគួរធ្វើ គួរកុំបោះបង់ចោលអ្វីដែលជាជំនាញដែលយើងខំរៀនសូត្រ ស្វែងយល់ជាយូរមកហើយ។ តែប្រសិនបើចង់ចាប់យកអាជីវកម្មលើផលិតផលនោះ យើងគួរស្វែងរកផលិតផលណាដែលល្អ និងគួរឲ្យទុកចិត្តពិតប្រាកដ មានការទទួលស្គាល់គុណភាពជាអន្តរជាតិ មិនមានក្លែងបន្លំ តម្លៃសមនឹងគុណភាព សុខចិត្តចំណេញតិច តែផ្ដល់នូវកេរ្តិ៍ឈ្មោះ និងប្រាក់ចំណូលយូរអង្វែងដល់យើង៕»
អត្ថបទ៖ ស្រីមុំ
ចុចអាន៖៩ យ៉ាងត្រូវចៀសវាងដើម្បីបង្កើតមិត្តនៅកន្លែងធ្វើការ
ចុចអាន៖កាយវិការចំនួន ៥ ដែលចេះជាប់ខ្លួនកាលណា ទៅធ្វើការផ្នែកអ្វីក៏មិនចេះទ័ល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ